នាំមកជូនដោយ៖

សាហាវណាស់! ស្ដ្រីម្នាក់កំពុងតែលង់លក់ ត្រូវគេលួចប៉ុនប៉ងសម្លាប់បំបិទមាត់នៅក្នុងបូរីពិភពថ្មី


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ស្រ្តីម្នាក់ខណៈដែលកំពុងតែលង់លក់ក្នុងដំណេក ត្រូវបានជនដៃដល់លបលួចចូលទៅប៉ុនប៉ងវាយប្រហារសម្លាប់ផ្តាច់ជីវិត តែមិនបានសម្រេច បណ្តាលឲ្យនារីរងគ្រោះត្រូវរបួស មុខហូរឈាមកក្លាក់ប្រឡាក់ពេញបន្ទប់គេង សង្ស័យជារឿងឃាតកម្ម។ ហេតុការណ៍នេះបានបង្កឲ្យមានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលេខ៣១ ក្រុម១២ ផ្លូវលេខ៦បេតេ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ស្រ្តីរងគ្រោះមានឈ្មោះ គឹម សុផុនវឌ្ឍនា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរជាពាណិជករ ស្នាក់នៅផ្ទះខាងលើ មានប្តីឈ្មោះ ត្រាង ទី អាយុ៤៨ឆ្នាំ ជាពាណិជករ មានកូន២នាក់ ប្រុសម្នាក់អាយុ៤ឆ្នាំ ស្រីម្នាក់អាយុ៨ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ ។

តាមសម្តីបុរសជាប្តី បានឲ្យដឹងថា គ្រួសាររបស់គាត់មិនដែលមានទំនាស់ ជាមួយអ្នកណាឡើយ ហើយមុនកើតហេតុ កាលពីវេលាម៉ោង៤ព្រឹកថ្ងៃទី០១ ខែតុលា គាត់បានភ្ញាក់ពីដំណេក ត្រូវធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីទំនាក់ទំនងការងារ ដោយឲ្យជំនួយការបើករថយន្តមកទទួល ជិះចាកចេញទៅ ដោយមិនបាន ចាក់សោទ្វារ បន្ទប់ ផ្ទះ គ្រាន់តែដាក់គន្លឹះទ្វាររបងមុខហើយក៏ជិះរថយន្តចាកចេញទៅ លុះដល់វេលាម៉ោង៤ និង៣០នាទី ស្រាប់តែកូនស្រីទូរស័ព្ទប្រាប់ ថាម្តាយ មានឈាមប្រឡាក់ពេញមុខ ពេញខ្លួនលើពូក ទើបវិលត្រឡប់មកផ្ទះវិញ ឆោឡោ ក្រោយពីបានឃើញប្រពន្ធ ក្នុងស្ថានភាពរបួសធ្ងន់បែបនេះ ប្រញ៉ាប់ប្រញាល់ ដឹកបញ្ជូនទៅគ្លីនិកតាមរថយន្តរបស់ខ្លួនរួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យមើលជាស្តែង ។ ករណីខាងលើសង្ស័យជាករណីឃាតកម្ម វាយសម្លាប់តែមិនបានសម្រេច ទើបបណ្តាលអោយនារីរងគ្រោះរងរបួសធ្ងន់ធ្ងរ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌ ក្រុងចុះទៅពិនិត្យធ្វើកោសល្យវិច័យ រកឃើញសម្ភារៈបន្សល់ទុក ពិលពាក់ក្បាលសន្តិសុខពិភពថ្មី១ ខ្សែក្រវ៉ាត់ របស់សន្តិសុខពិភពថ្មី១ ខាងក្បាលប្រឡាក់សុទ្ធតែឈាម មួកសន្តិសុខ១ ស្បែកជើងផ្ទាត់មួយចំហៀង  ហើយក្រោយពីពិនិត្យកោសល្យវិច័យរួច សមត្ថកិច្ចឈានទៅដល់ឃាត់ខ្លួនសន្តិសុខបុរីពិភពថ្មីចំនួន៦នាក់ទៅសាកសួរនៅអធិការដ្ឋានខណ្ឌសែនសុខ ហើយក្នុងចំណោមមនុ ស្ស ៦នាក់ មាន២នាក់ តេស្តទឹកនោម ឃើញផ្ទុកសារធាតុញៀន សមត្ថកិច្ចបន្តស្រាវជ្រាវបន្តទៀត ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង