អាសូរណាស់! ជិះម៉ូតូគេចពីឡានមួយបែជាទៅបុកឡានមួយទៀត(មានវីដេអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ បុរស២នាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿន ហើយបានគេចរថយន្តកុងទីន័រក៏ជ្រុលទៅបុកគូទរថយន្តរបស់ក្រុមហ៊ុនស្រាបៀរដែលកំពុងចតនៅចញ្ចើមផ្លូវ បណ្តាលអោយបុរសម្នាក់ដែលជាអ្នកឌុបបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកបុរសម្នាក់ទៀតដែលអង្គុយខាងក្រោយរងរបួសធ្ងន់។​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២និង៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅជាប់របងសាលាខេត្តកណ្ដាល ក្បែរនិងរង្វង់មូលព្រះនរាយ៍ តាមបណ្ដោយផ្លូវជាតិលេខ ២ ស្ថិតនៅភូមិដើម គ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាប់ព្រំប្រទល់នឹងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុមានឈ្មោះ ហេង ហៀង អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល និងមានស្រុកកំណើត នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ខាងលើមិនបានស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មានពីនៅកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះមានគ្នា២នាក់ ជិះម៉ូតូឌុបគ្នាដោយម៉ូតូម៉ាក់ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៍ខ្មៅ ដែលមានស្លាកលេខ កណ្តាល 1I-7988 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតបានជិះគេចពីរថយន្តមួយគ្រឿងរួចក៏ជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀតដែលជារថយន្តរបស់ក្រុមហ៊ុនស្រាបៀរ កំពុងចតស្ងៀមនៅចញ្ចើមផ្លូវ អែបរបងសាលាខេត្ត បណ្តាលធ្វើអោយបុរសម្នាក់ដួលផ្លោងខ្ទៀតបោកក្បាលនិងចញ្ចើមផ្លូវស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។ ចំណែកម្នាក់ទៀតដែលអង្គុយពីក្រោយបានដួលរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្ននៅអធិការនគរបាល ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង