នាំមកជូនដោយ៖

សាហាវណាស់! ប្ដីចេញទៅដឹកកម្មករ ឃាតកឡើងលើផ្ទះ ចាប់ប្រពន្ធអារក


ទំហំអក្សរ៖ S M L

ខេត្តកំពង់ស្ពឺ ៖ ពិតជាហេតុការណ៍ដ៏សាហាវខ្លាំងណាស់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៧នេះ ត្រង់ចំណុចភូមិសំរោងចាស់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយស្រ្តីម្នាក់ ត្រូវឃាតកឡើងលើផ្ទះចាប់អារកស្លាប់យ៉ាងព្រៃផ្សៃ ខណះប្តីចេញទៅដឹកកម្មករ ។

ស្ត្រីរងគ្រោះឈ្មោះ មុន គន្ធា អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រមានប្តីឈ្មោះ ព្រំ វណ្ណៈ អាយុ៣០ឆ្នាំ មានមុខរបរជាអ្នកដឹកកម្មករកម្មការិនីរោងចក្រដែលមានទីលំនៅៗចំណុចកើតហេតុខាងលើ។ សាកសពស្ត្រី រងគ្រោះត្រូវបានឪពុកបង្កើតឈ្មោះ ព្រំ សំអុល ប្រទះឃើញខណៈដែលគាត់បើក រថយន្តត្រឡប់មកដឹកកម្មកររោងចក្រវិញ។

ប្រភពបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ប្តីស្ត្រីរងគ្រោះនៅវេលាទៀបភ្លឺ បានបើករថយន្ត ចេញពីផ្ទះទៅដឹកកម្មកររោងចក្រ។ ចំណែកប្រពន្ធ(ស្ត្រីរងគ្រោះ) និងកូនតូចម្នាក់នៅផ្ទះដោយស្ត្រីរងគ្រោះនៅដាំស្លនិងយកទៅហូបនៅរោងចក្រ។ លុះពេលដែលឪពុក បង្កើតរបស់ស្ត្រីរងគ្រោះដែលមានផ្ទះចម្ងាយ ប្រមាណ១០០ម៉ែត្រពីគ្នាវិលត្រឡប់ពីដឹកកម្មករវិញក៏ឃើញចៅឈរយំ។ ពេលនោះ គាត់ក៏ឈប់រថយន្តចូលទៅលើកចៅហើយ ក្រឡេកទៅក្រោមផ្ទះឃើញឈាមស្រក់ ពីលើផ្ទះមកជោកនៅនឹងដី។ ភ្លាមៗនោះគាត់ ក៏រត់ឡើងទៅមើលស្រាប់តែឃើញកូនស្រី ត្រូវគេអារកសម្លាប់ដោយសាកសពផ្កាប់ មុខនៅលើក្តារកណ្តាលផ្ទះ។

ឪពុកស្ត្រីរងគ្រោះបានបន្តថា ការបើបានឃើញហេតុការណ៍ដូច្នេះហើយក៏ទូរស័ព្ទទៅកូនប្រសារដែលជាប្តីស្ត្រីរងគ្រោះឲ្យវិល ត្រឡប់មកផ្ទះវិញហើយពេលមកដល់ត្រូវបានសមត្ថកិច្ចហៅទៅសួរនាំពីករណីខាងលើនេះ។ ករណីឃាតកសម្លាប់ស្ត្រីរងគ្រោះ ខាងលើនេះពុំមានបាត់បង់ទ្រព្យសម្បត្តិអ្វីនោះទេ។ ករណីនេះតាមការសន្និដ្ឋាន បឋមអាចជារឿងគំនុំ។ ដោយឡែកក្រុម គ្រួសារស្ត្រីរងគ្រោះបានអះអាងថាស្ត្រីរងគ្រោះពុំដែលមានរឿងរ៉ាវអ្វីជាមួយអ្នកណា នោះទេ។

ករណីនេះសមត្ថកិច្ចជំនាញបាននឹងកំពុងសាកសួរប្តីស្ត្រីរងគ្រោះ និងបន្តស៊ើបអង្កេតឈានទៅវែកមុខជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង