សាហាវណាស់! ខ្មាន់កាំភ្លើងបាញ់សម្លាប់យុវជន២នាក់ដោយមិនដឹងមូលហេតុ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ យុវជនចំនួន២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងមួយរំពេច ក្រោយពីត្រូវឃាតករមិនស្គាល់មុខចំនួន២នាក់ បានសកម្មភាពបាញ់ប្រហារដោយមិនដឹងមូលហេតុ បង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងកណ្តាលរាត្រី។ ករណីបាញ់សម្លាប់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា យុវជនទាំង២នាក់ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ខាងលើនេះ ទី១មានឈ្មោះព្រុំ ដា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ និងជនរងគ្រោះទី២ឈ្មោះ វ៉ាន បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ស្លាប់) ស្នាក់នៅជាមួយគ្នា។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីបាញ់សម្លាប់ខាងលើ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ភ្លាមៗនោះកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរ បានចុះទៅដល់ផ្ទះជនរងគ្រោះ ហើយធ្វើការសាកសួរនាំពីក្រុមគ្រួសារនិងមិត្តភក្តិដែលដើរលេងជាមួយ ទើបដឹងថាករណីនេះជាករណីឃាតកម្ម ដែលកើតហេតុនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយមកសមត្ថកិច្ចបានបង្កើតគណៈកម្មការចម្រុះដោយមានការចូលរួម ពីការិយាល័យវិទ្យាសាស្រ្ដបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ផ្នែកពិនិត្យហេតុស្រុក ប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរ លោកមេឃុំគគីរ ក្រុមប្រឹក្សាឃុំ មេភូមិតារាបដូនស លោកប្រធានមណ្ឌលសុខភាពបង្អែកឃុំ និង ក្រុមគ្រួសារសពជនរងគ្រោះ បានធ្វើការពិនិត្យលើសពជនរងគ្រោះ តាមការសន្និដ្ឋានរបស់កម្លាំងជំនាញពិនិត្យសាកសពឃើញថា សពជនរងគ្រោះពិតជាស្លាប់ដោយសារគ្រាប់កាំភ្លើងពិតប្រាកដមែន។ ប៉ុន្តែមិនទាន់ដឹងស្លាប់ដោយសារប្រភេទអាវុធអ្វីនោះទេ។

បច្ចុប្បន្នសាកសពជនរងគ្រោះខាងលើនេះ ត្រូវបានកម្លាំងការិយាល័យវិទ្យាសាស្រ្ដបច្ចេកទេសនៃស្នងការនគរបាលខេត្តកណ្ដាល យកទៅធ្វើការវះកាត់នៅមន្ទីរពេទ្យជ័យជំនះ ដើម្បីយកក្បាលគ្រាប់កាំភ្លើងមកពិនិត្យឲ្យដឹងពីប្រភេទអាវុធ ដោយមានការឯកភាពពីក្រុមគ្រួសារនៃសព៕​ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង