អាណោចអាធ័មណាស់! បុរសសន្តិសុខចំណាស់ម្នាក់ ដេកស្លាប់នៅក្នុងម៉ូតូកង់បីសង្ស័យបណ្តាលមកពី…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់ជាសន្តិសុខធ្វើកាឯកជនដេកស្លាប់នៅក្នុងម៉ូតូកង់បីដែលគេស្គាល់ថាជាអ្នកយាមហាងនៅក្នុងកោះពេជ្រ មិនដឹងមូលហេតុ  បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ កាលវេលាម៉ោង៧ព្រឹកថ្ងៃទី២៨ខែ សីហា ឆ្នាំ ២០១៧ នៅចំណុចហាងមួយកន្លែងនៅក្នុងបរិវេណកោះពេជ្រ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ញ៉ាញ សាំង ភេទប្រុស អាយុ៦៧ឆ្នាំ មានស្រុកកំណើតស្រុកប៉ាទី ខេត្តតាកែវ ជនជាតិខ្មែរ មុខរបរជាសន្ដិសុខឯកជនអ្នកយាមហាង  ។

បើតាមប្រភពពត៍មានពីសមត្ថកិច្ចបានប្រាប់ថាមុនកើតហេតុបានជនរងគ្រោះខាងលើបានមកដេកនៅលើម៉ូតូកង់បីយូរពេកដោយមិនឃើញងើបក៏ត្រូវមានសន្តិសុខដូចគ្នានោះបានដើរទៅដាស់តែមិនងើបសោះក៏បានដឹងថាបុរសរងគ្រោះបានស្លាប់បាត់ទៅហើយ។ ភ្លាមៗនោះសន្តិសុខដូចគ្នាបានរត់មកម្ចាស់ម៉ូតូកង់បីខាងលើថាជនរងគ្រោះខាងលើបានស្លាប់បាត់ទៅហើយក្រោយមកក៏បាននាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្នានឱ្យមកមើលនឹងសមត្ថកិច្ចជំនាញក៏បានចុុះមកធ្វើកោសលវិច្ច័យផងដែល។

បន្ទាប់ពីសមត្ថកិច្ចជំនាញ់បានចុុះមកធ្វើកោសលវិច្ច័យអស់រយះពេលជាង២ម៉ោងរួចមក ក្រុមអ្នកសារព៍ត៌មានបានទៅសួរនាំប៉ុន្តែខាងក្រុមមន្រ្តីជំនាញបានបង្ហើបប្រាប់ថាបុរសរងគ្រោះដែលបានស្លាប់ខាងលើនេះសង្ស័យដោយសារតែ(ខ្យល់គ )។បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវបានយកទៅបុណ្យតាមប្រពីណៃ។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង