នាំមកជូនដោយ៖

គុយ សិទ្ធិសក្តិ អតីតគូស្នេហ៍តារាចម្រៀង វ៉ាន់ នីឡា ត្រូវបានតុលាការសម្រេចឃុំខ្លួនរយៈពេលមួយឆ្នាំ


ទំហំអក្សរ៖ S M L

រឿងក្តីដ៏រសើបរបស់តារាចម្រៀង វ៉ាន់ នីឡា ត្រូវបានតុលាការប្រកាស​សាលក្រមហើយ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ​នេះ​​ ដោយផ្តន្ទាទោស​ជនជាប់ចោទដាក់ពន្ធនាគាររយៈពេល១ឆ្នាំ និងបង្គាប់ឲ្យសងសំណងជំងឺចិត្ត ដល់ដើមបណ្ដឹងចំនួន​២០០លានរៀល​។ ជន​ជាប់ចោទ គុយ សិទ្ធិសក្តិ ដែល​ត្រូវ​ជា​កូនប្រុសរបស់​​លោក គុយ ប៊ុនសន អតីតអគ្គនាយកនៃអគ្គនាយកដ្ឋាន​ពន្ធនាគារ ជាមួយកញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នីឡា ពាក់ព័ន្ធការប្រើហិង្សា និងបង្ហោះរូបភាពអាក្រាតនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ធ្វើ​ការប្រកាសសាលក្រម​ ប៉ុន្តែគេមិនបានឃើញសេចក្តី​ប្រកាសចេញដីកាបង្គាប់ ឲ្យចាប់ខ្លួនជនជាប់ទេ តែបើកផ្លូវឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍​តាមកំណត់ច្បាប់​។

ជនជាប់ចោទ គុយ សិទ្ធិសក្តិ ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា និងចែកចាយរូបភាពអាសអាភាស» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ និង​មាត្រា៣៨ និងមា​ត្រា​៣៩ ច្បាប់​ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

បើទោះបីជាអវត្តមានជនជាប់ចោទ គុយ សិទ្ធិសក្តិ ក្នុងពេលសវនាការក៏ដោយ ក្រឡាបញ្ជីសវនាការបានអានចម្លើយរបស់​ គុយ សិទ្ធិសក្តិ នៅដំណាក់កាលចៅក្រម​ស៊ើបសួរ ដោយបញ្ជាក់ថា គុយ សិទ្ធិសក្តិ បានស្គាល់ សុខ ចិន្តា ហៅ វ៉ាន់ នីឡា តាមហ្វេសប៊ុកកាលពីឆ្នាំ២០១៤ ហើយដល់ឆ្នាំ២០១៥បានស្រលាញ់គ្នា ហើយក៏បាននាំទៅលេងផ្ទះនិងជួបប៉ាម៉ាក់។ ចំណែករឿងដែលចោទថា គុយ សិទ្ធិសក្តិ បង្ហោះរូបអាសអាភាស គឺជនជាប់ចោទមិនបានដឹងទេ និងសុំឲ្យតុលាការជួយរកយុត្តិធម៌​។

លោក នួន បូរ៉ា មេធាវីការពារសិទ្ធិឲ្យដើមបណ្តឹងបាននិយាយនៅពេលសវនាការថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ លោក គុយ សិទ្ធិសក្តិ និង​ដើមបណ្តឹង សុខ ចិន្តា ហៅ វ៉ាន់ លីឡា បានឈ្លោះគ្នាហើយ គុយ សិទ្ធិសក្តិ បានវាយ វ៉ាន់ នីឡា​។ ពេលនោះជនរងគ្រោះ បានបើកឡានចេញឲ្យគេជួយ ហើយពេលនោះ គុយ សិទ្ធិសក្តិ បានបើកឡានរបស់ជនរងគ្រោះចេញទៅ ហើយនៅក្នុងឡាននោះ ក៏មានកាបូបទូរស័ព្ទរបស់ជនរងគ្រោះផងដែរ ដោយរយៈពេលជិត១០ថ្ងៃ ទើបគុយ សិទ្ធិសក្តិ បានយកមកប្រគល់ឲ្យ វ៉ាន់ នីឡា វិញ។

លោកមេធាវីបន្តថា ចំណែករូបដែលបានបង្ហោះនោះ គឺដោយសារតែការស្រលាញ់គ្នានិងគិតថា បានគ្នាជាប្តីប្រពន្ធទើបមានការថតផ្ញើរឲ្យគ្នា មើលដោយសារតែ គុយ សិទ្ធិសក្តិ នៅរៀនឯបរទេស។ ក្នុងរឿងក្ដីនេះ ដើមបណ្ដឹងរដ្ឋប្បវេណីទាម​ទារ​សំណងជំងឺចិត្ត ចំនួន៥០ម៉ឺនដុល្លារអាមេរិក៕ អត្ថបទដោយ៖ ទីក្រុងតារា

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង