នាំមកជូនដោយ៖

ប្រើ​បច្ចេកវិទ្យា​ 3D ផលិត​បេះដូង​សិប្បនិម្មិត សឹ​ងដូច​បេះដូង​ពិត​របស់​មនុស្ស


ទំហំអក្សរ៖ S M L

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ ​ETH Zurich​ ​របស់​ប្រទេស​ស្វីស​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​បោះពុម្ព​ ​3D​ ​ឬ​គេ​ស្គាល់​ថា​ ​3D Printing​ ​ទៅ​បង្កើត​បេះដូង​សិប្បនិម្មិត​ ​ដែល​មាន​សមត្ថភាព​សឹង​តែ​ដូច​បេះដូង​ពិត​របស់​មនុស្ស។

បេះដូង​សិប្បនិម្មិត​នេះ​ផលិត​ដោយ​សារធាតុ​ជ័រ​ទន់​ដូច​សាច់​មនុស្ស​ ​(silicone)​ ​មាន​ទម្ងន់​ ​៣៩០​ ​ក្រាម​ ​(បេះដូង​មនុស្ស​ចន្លោះ​ពី​ ​២៥០​ ​ទៅ​ ​៣៥០​ ​ក្រាម)​ ​ទំហំ​ ​និង​សមត្ថភាព​លោត​ដូច​បេះដូង​មនុស្ស​ ​**(លោត​ចន្លោះ​ ​៦០​ ​ទៅ​ ​១០០​ ​ដង​ក្នុង​មួយ​នាទី)**។ ប៉ុន្តែ​ព្រោះ​ស្ថិត​ក្នុង​ដំណាក់កាល​សាកល្បង​ ​បេះដូង​សិប្បនិម្មិត​នេះ​អាច​លោត​បាន​តែ​ ​៣០០០​ ​ដង​ប៉ុណ្ណោះ។

ក្រុម​ការងារ​របស់​ ​ETH Zurich​ ​លើក​ថា​ ​ការ​បង្កើត​បច្ចេកវិទ្យា​នេះ​ព្រោះ​ចង់​ធ្វើ​ឲ្យ​មនុស្ស​លែង​ប្រឈម​នឹង​បញ្ហា​បេះដូង​ ​ខណៈ​មក​ដល់​បច្ចុប្បន្ន​មនុស្ស​ប្រមាណ​ ​២៦​ ​លាន​នាក់​បាន​ជួប​ជំងឺ​បេះដូង​នានា​ដូច​ជា​ ​គាំង​ ​,ស្ទះ​សរសៃ​ ​និង​បេះដូង​ចំហ​ជា​ដើម៕

ប្រភព៖ សប្បាយ

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង