របួសធ្ងន់ស្រាល់២នាក់ដោយសាររថយន្តជនជាតិចិនបុកម៉ូតូពីក្រោយពេញទំហឹង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ​៖ បុរសម្នាក់បានរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្នាក់ទៀតរងរបួសស្រាល ខណៈកំពុងជិះម៉ូតូឌុបគ្នាហើយត្រូវបានបុរសជនជាតិចិនម្នាក់បើករថយន្តលឿនមកបុកពីក្រោយពេញទំហឹង កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខសាលាទួលគោក តាមបណ្តោយផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរស២នាក់ជិះម៉ូតូម៉ាក Fino ពណ៌សលាយ ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ 1AT 7547 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាក Prius ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2Z 5889 បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន ហើយជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឲ្យម៉ូតូអូសជាង ៤០ម៉ែត្រ ចំណែកអ្នកជិះរងរបួសធ្ងន់ម្នាក់​ និងម្នាក់ទៀតរបួសស្រាល។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋដែលនៅក្បែរបានឃាត់រថយន្តបង្ក ភ្លាមនោះបុរសបើករថយន្តបង្កបានរកវាយប្រជាពលរដ្ឋទៀត។ ក្រោយមក​ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ដោយឡែកម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយពេលក្រោយ​៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង