នាំមកជូនដោយ៖

ម៉ូតូ២គ្រឿងព្រលះគ្នា បណ្តាលឲ្យរងរបួសធ្ងន់សន្លប់ម្នាក់ស្រាលម្នាក់


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ មនុស្ស១នាក់រងរបួសធ្ងន់សន្លប់ឈឹង ខណះបុរសម្នាក់ទៀតរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងម៉ូតូបើកបុកជាមួយម៉ូតូ ច្រាសទិសគ្នា កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចមុខអគ្គិសនី ភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ភាគីខាងបុរសរងគ្រោះ ជិះម៉ូតូ មួយគ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 11AM-1542 បើកពីកើតទៅលិចរំលោភចូលខាងស្ដាំដៃទៅបុកម៉ូតូមួយគ្រឿងទៀតពណ៍ខ្មៅដូចគ្នាពាក់ស្លាកលេខភ្នំពេញ 1CO-9862 បើកពីលិចទៅកើតគេចមិនទាន់ ក៏ជ្រុលទៅបុកគ្នាពេញទំហឹង ទើបបណ្តាលឲ្យបុកគ្នារងរបួសធ្ងន់សន្លប់ម្នាក់ស្រាលម្នាក់។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យ។ ចំណែកឯម៉ូតូទាំង២គ្រឿងត្រូវបាន នគរបាលយកទៅរក្សាទុក នៅផ្នែកជំនាញ រងចាំដោះស្រាយពេលក្រោយ ៕

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង