នាំមកជូនដោយ៖

ខ្លាំងបាត់ ពីរនាក់ជិះម៉ូតូក្នុងគោលបំណងទៅ…


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវបង្ក្រាបជាក់ស្តែងករណីលួចម៉ូតូបង្កឡើងដោយជនសង្ស័យ២នាក់ ដែលកើតឡើងកាលពីវេលាម៉ោង១២យប់ថ្ងៃ៣០ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុច ក្រុម២ ភូមិឡកំបោរសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។

លោក ទៀង ច័ន្ទសារ អធិការខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ រឿន សុភ័ក្រ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅខណ្ឌមានជ័យ មុខរបរមិនពិតប្រាកដ ទី២ ឈ្មោះ ទូច ចន្ថា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិផ្សារតូចសង្កាត់ទួលសង្កែ មុខរបរមិនពិតប្រាកដ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានម៉ូតូ០១គ្រឿង ម៉ាកវីវ៉ា ស្លាកលេខ ភ.ព ១ ០៥៣៨ កន្ត្រៃ១ សោខ្សៀ ១ និងទូរស័ព្ទ១គ្រឿង ម៉ាកអិនចុចពិល ប្រាក់២៥០០០រៀលរបស់ជនរងគ្រោះ។

ចំណែកជនរងគ្រោះឈ្មោះ កុល សំអឿន ភេទស្រី អាយុ៤៧ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុមុខរបរលក់ដូរ។

លោកអធិការបន្តថា ដំណើររឿងហេតុ ជនសង្ស័យទាំង២បានជិះម៉ូតូ១គ្រឿង មកធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិនៅកន្លែងកើតហេតុ លួចបានទូរស័ព្ទ១គ្រឿង និងប្រាក់២៥០០០រៀល ហើយម្ចាស់ទាន់បានស្រែកឆោឡោ ជួនពេលកម្លាំងយើងល្បាតក៏ធ្វើអន្តរាគមន៍ឈានទៅដល់ការឃាត់ខ្លួនជនសង្សយ័បានទាំង២នាក់។

ក្នុងនោះយើងបានដកហូតវត្ថុតាងមាន៖ ក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន)ចំនួន ០១ កញ្ចប់ថង់ តូច និង ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង ។

ចំពោះមុខ អធិការដ្ធានបានកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី។ សេចក្តីបានរាយការណ៏ជូនខាងលើសូមមេត្តា ទទួលនូវការគោរព ជ្រាបជារបាយការណ៍៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង