នាំមកជូនដោយ៖

នារីពីរនាក់ចេញពីធ្វើការ ពេលយប់ស្ងាត់ ត្រូវក្រុមចោរ…


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ នារីពីរនាក់ ត្រូវបានជនសង្ស័យមានគ្នាបីនាក់បានធ្វើសកម្មភាពឆក់កាបូបបានសម្រេច ហើយជិះគេចខ្លូនបាត់ស្រមោលកាលពីវេលាម៉ោង១ៈ៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០១៧ ត្រង់ចំនុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងត្បូង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនរងគ្រោះមានឈ្មោះ ធារី ភេទស្រី អាយុ២២ឆ្នាំ មុខរបរធ្វើការក្នុងហាង ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងម្នាក់ទៀតមានឈ្មោះ ស្រីមុំ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរធ្វើការជាមួយគ្នាស្នាក់នៅបឹងសាឡាងខណ្ឌទួលគោក។

យោងតាមព័ត៌មានពីនារីរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុរូបគេបានចេញពីធ្វើការបានជិះម៉ូតូ១គ្រឿង ម៉ាកធូដេ ពាក់ស្លាកលេខភ្នំពេញ 1FX-2607 បើកតាមផ្លូវ២៧១ពីត្បូងទៅជើងគោលបំណងត្រឡប់ទៅផ្ទះខណៈមកដល់ចំនុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យមានគ្នា៣នាក់ បើកម៉ូតូឌ្រីមសង់មិនចាំស្លាកលេខបើកមកពីក្រោយធ្វើសកម្មភាពឆក់កាបូបពីគាត់បានសម្រេចបណ្ដាលឲ្យគាត់ដួលរងរបួសដាច់ក្បាលជង្គង់ ក្រោយឆក់បានហើយក៏ជិះគេចខ្លូនដោយសុវត្តិភាព។

ក្រោយកើតហេតុជនរងគ្រោះមិនបានទៅដាក់ពាក់បណ្ដឹងនោះទេ បានតេទូរស័ព្ទឲ្យបងប្អូនមកយកទៅផ្ទះបាត់ទៅ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង