នាំមកជូនដោយ៖

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅកៀនស្វាយ ស្លាប់២នាក់យ៉ាងអាណោចអាេធ័ម


ទំហំអក្សរ៖ S M L

កៀនស្វាយ ៖ បុរសម្នាក់ និងស្ត្រីម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្តនៅលើផ្លូវជាតិលេខ១ ចំណុចគីឡូម៉ែត្រលេខ២០ ក្នុងភូមិស្លាបតាអោន ឃុំគគីរស្រុកកៀនស្វាយ កាលវេលាម៉ោង០០ៈ១០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧។

នគរបាលចរាចរណ៍មូលដ្ឋាន លោក ព្រំ សំណាង អធិការរងស្រុកកៀនស្វាយ បានអោយដឹងថានៅម៉ោងកើតហេតុខាងលើ រថយន្ត ប្រភេទដឹកកុងទីន័រ (សឺមីរឺម៉ក) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-7592 បានធ្វើដំណើរចេញពីកំពង់ផែ ស្វយ័តភ្នំពេញទិសដៅឡើងទៅភ្នំពេញ មកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូមួយគ្រឿងបណ្ដាលអោយស្លាប់មនុស្ស២នាក់។ ក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។

លោកអធិការរងបន្តថា ជនរងគ្រោះជិះម៉ូតូC125 ពណ៏ខ្មៅពាក់ស្លាកលេខ ស្វាយរៀង 1J -3252 ទិសដៅពីភ្នំពេញមកផ្ទះនៅស្រុកកៀនស្វាយ បើកបរដោយឈ្មោះ ឆាត និស័យ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិស្ដៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ស្លាប់នឹងកន្លែង) និងមានឌុបមនុស្សស្រីម្នាក់ឈ្មោះ លី សុជាតិ អាយុ ១៨ឆ្នាំ មានទីលំនៅក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ
មុខរបរលក់ដូរ(ស្លាប់និងកន្លែង)។

លោក ព្រំ សំណាង បញ្ជាក់ថា ទទូលបានព័ត៌មានភ្លាម លោកចាត់កំលាំងប៉ុស្ដិ៍នីងផ្នែកជំនាញបានចុះដល់ចំណុចកើតហេតុពិនិត្យវាស់វែងប្រមូលយកមធ្យោបាយមកកាន់អធិការដ្ឋាន និងបន្តការ
ស្រាវជ្រាវរកអ្នកបើកបររថយន្តមកដោះស្រាយគ្នាតាមនីតិវិធីច្បាប់។

ចំណែកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំពោះករណីនេះបណ្ដាលមកពីជន រងគ្រោះបើកបញ្ច្រាស់ទិស (បើកម៉ូតូច្រាស់ទិសលើផ្លូវរថយន្ត) ខ្វះការប្រុងប្រយ័ត្នមកបុក លើរថយន្តចំ ចំហៀងខាងស្ដាំ។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង