ដល់ក RANGEROVER ប្រលះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ខ្ទាតចេញពីគ្នា


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ​ ៖ ជនជាតិចិនសង្ស័យស្រវឹងស្រាបើករថយន្តទំនើបក្នុងល្បឿនលឿនដូចហោះ ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ ២កង់ ប៉ើងខ្ទាតចេញពីទ្រូងផ្លូវ រីឯរថយន្តដាច់យ៉ាន់ទៅមុខមិនរួច។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩ៈ៥០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ នៅចំនុចមុខវត្តសន្សំកុសលក្នុងសង្កាត់បឹងទំពុនខណ្ឌមានជ័យ។

យោងតាមសាក្សីឃើញហេតុការណ៍នេះបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តសេរីទំនើបម៉ាក RANGEROVER (រេងរ៉ូវើ) ពណ័ ស ពាក់ស្លាកលេខភ្នំពេញ2S-3378 បើកពីជើងទៅត្បូងយ៉ាងលឿនខណៈមកដល់ចំនុចកើតហេតុខាងលើបានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរបាំងថ្មខ្ទាតចេញពីគ្នាវៀច២កង់ចំណែករថយន្តបង្ករ រងការខូចខាតបែកកង់មុខខាងឆ្វេងនិងដាច់យ៉ាន់ទៅមុខលែងរួចតែសំណាងល្អមិនបង្ករឲ្យអ្នកណារងរបួសនោះទេ។

ភ្លាមៗនោះគេឃើញអ្នកបើកបររថយន្តបានបើកទ្វារថយន្តគេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ និងបានទាក់ទងជំនាញនគរបាលចរាចរណ៍មកវាស់វែងយករថយន្តបង្ករទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញរង់ចាំការដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង