យុវជនបីនាក់បានជិះម៉ូតូលឿនជ្រុលទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យបាក់ ក ស្លាប់ម្នាក់នឹងពីនាក់ទៀត…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអធ័ម និងពីនាក់ទៀតបានរងរបួសធ្ងន់និងស្រា បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកបង្កាន់ដៃស្ពានស្ទឹងមានជ័យដួលបោកនិងថ្នល់ពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ស្ថិតនៅចំណុច ស្ពានអាកាសស្ទឹងមានជ័យក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហតុបានឲ្យដឹងថា ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ​ ហើយនៅមុនពេលកើតហេតុគេឃើញយុវជនបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកZOOMER-Xពណ៏កាបស្តាងបិតស្គុតសពាក់ស្លាកលេខតាកែវ1N-9537 ជិះតាមផ្លូវ២៧១ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើជួននិងផ្លូវកោងផងនោះបានកាច់ចង្កូចមិនទាន់ជ្រុលទៅបុកបង្កាន់ដៃស្ពានពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលបោកនិងថ្នល់បាក់ កស្លាប់នៅនឹងកន្លែងកើតហេតុម្នាក់ និងពីនាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវបានថយន្តគ្លីនីកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ និងធ្វើកោសលវិច្ចយ័រួចរាល់និងដឹកយកទៅតម្កល់ទុក្ខនៅវត្តទឹកថ្លារងចាំសាច់ញាត្តិមកទទួលយកទៅធ្វើបុណ្យតាមប្រពីណី៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង