នាំមកជូនដោយ៖

ព្រឹកមិញ! យុវជនពីរនាក់ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ដោយសារបើកម៉ូតូគេចពីរថយន្តធន់ធំវ៉ាជែងគ្នា(Video)


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តុធុនធំមិនស្គាល់ម៉ាក វ៉ាជែងរថយន្តខាងមុខម៉ូតូបើកគេចជ្រុលទៅបុកខឿនចិញ្ចើមផ្លូវ ខ្ទាតទៅបោកផ្ទប់របាំងថ្ម  ដែលការដ្ឋានធ្វើផ្លូវដាក់ពង្រាយចោល រាយបាយតាមផ្លូវ ហើយរថយន្តបង្កបើករត់គេចទៅបាត់ កាលពីវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវទំនប់កប់ស្រូវ ភូមិជម្ពូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

ជនរងគ្រោះស្លាប់នៅកន្លែង មានឈ្មោះ ឈឿន បញ្ញា ហៅ ញ៉ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ បើកបរគ្រឿងចក្រ អេស្កា នៅក្រុមហ៊ុនផែស្ងួត តិចស្រ៊ុន ស្នាក់នៅ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ មានស្រុកកំណើត ភូមិតាពូង ឃុំឫស្សីស្រុក ពាមជ័រ ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះ រងរបួស ឈ្មោះ ឈិន សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងជួសជុសរថយន្តនៅផែស្ថួតតិចស្រ៊ុន ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត ភូមិព្រៃអាទិន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាអ្នកបើកបរម៉ូតូ ម៉ាក ហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1T-9529 ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ផ្លូវទំនប់កប់ស្រូវត្រង់ចំណុចខាងលើ ក្រុមហ៊ុនការដ្ឋានសាងសង់ទើបចាក់បេតុងបានមួយចំហៀងទេ ហើយទុកចោលយូរខែហើយ គ្មានឃើញដំណើរការបន្ត ដាក់ពង្រាយ របាំងថ្ម រណូករណែល រាយបាយតាមផ្លូវ ហើយមុនពេលកើតហេតុ រថយន្តបង្កធុនធំមិនចាំម៉ាក បើកពីលិចទៅកើត លុះដល់ចំណុចខាងលើ វ៉ាជែងរថយន្តខាងមុខ ជ្រុលទៅកៀរម៉ូតូជិះឌុបគ្នា២នាក់ ច្រាសទិស ខ្ទាតបោកផ្ទប់ទៅនឹងរបាំថ្ម ដែលគេដាក់ចោល រាយបាយនៅទីនោះ បណ្តាលឲ្យ ស្លាប់ជនរងគ្រោះម្នាក់ដែលជិះពីក្រោយ ចំណែកអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ដោយឃើញស្ថានការណ៍មិនសូវស្រួលរថយន្តបង្កបន្ថែមល្បឿនបើកគេចទៅបាត់ស្រមោល ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានឡានពេទ្យដឹកយកទៅសង្រ្គោះ ចំណែកសាកសព សមត្ថកិច្ច ស្រាវជ្រាវ ទំនាក់ទំនងទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រណៃណី រីឯម៉ូតូ នគរបាលយកទៅរក្សាទុក ជាបណ្តោះអាសន្ន ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង