នាំមកជូនដោយ៖

ទីក្រុងឆ្លាតនាថ្ងៃអនាគតរបស់ប៉ារីស ពោរពេញទៅដោយអគារខៀវស្រងាត់


ទំហំអក្សរ៖ S M L

ប៉ារីស ៖ ប្រភពពីវែបសាយ inhabitat បានអោយដឹងថា Vincent Callebaut បានបង្ហាញអំពីផែនការផ្លាស់ប្តូរទីក្រុងប៉ារីសទៅជាទីក្រុងទំនើបដែលទំនើបជាងទីក្រុងបច្ចុប្បន្ននេះ ដែលមើលទៅដូចជារឿងរ៉ាវម៉ាក្រូនៃព្រៃ ត្រសាយត្រសំហើយជាព្រៃក្នុងទីក្រុង។

ក្រុមហ៊ុន Smart City របស់ Vincent Callebaut ត្រូវបានដាក់ឲ្យដំណើរការជាផ្នែកមួយនៃផែនការថាមពលអាកាសធាតុនៃទីក្រុងប៉ារីសហើយវាបង្ហាញពីរបៀបដែលទីក្រុងប៉ារីសនាឆ្នាំ 2050 អាចមាននិរន្តរភាពដើម្បីបង្កើតនូរអនាគតដែលមានសុខភាពល្អប្រសើរ ខណៈដែលទីក្រុងនេះនឹងរក្សានូវសោភ័ណ្ឌភាពប្រវត្តិសាស្រ្តនិងបំពេញគោលដៅ ថាមពលរយៈពេលវែងរបស់ខ្លួន។

ប្លង់ទីក្រុងប៉ារីសរបស់ទីក្រុង Vincent Callebaut មានដូចជាភ្នំថោននិងអគារខ្ពស់ៗ ពណ៌បៃតងដែលត្រូវបានបំផុស
គំនិតដោយធម្មជាតិដែលសមស្របនឹងសំណង់ដែលមាននៅក្នុងទីក្រុង។

អគារទាំងនេះទទួលបានអត្ថប្រយោជន៍ពីយុទ្ធសាស្រ្តអគារបៃតងជាច្រើនរួមមានភាពនិងត្រជាក់ ការកែច្នៃបង្កើតទឹកភ្លៀង
និង ជញ្ជាំងពណ៌បៃតងដែលធ្វើឲ្យមានខ្យល់អាកាសស្រស់ស្រាយទៅក្នុងទីក្រុងដ៏មមាញឹក។

ផែនការនេះក៏បានរួមបញ្ចូលសួនច្បារសហគមន៍និង ទីលានបៃតងផងដែរដោយលើកទឹកចិត្តប្រជាជនឲ្យនាំយកទិដ្ឋភាពនៃ
ជីវិតរស់នៅតាមជនបទទៅកាន់តំបន់ទីក្រុង៕





ប្រភព ៖ inhabitat

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖ ក្មេងវត្ត

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង