នាំមកជូនដោយ៖

ឆក់កាបូបបានសម្រេចរត់មិនរួច កម្លាំងនគរបាលការពារក្បួនតាមផ្លូវស្ទាក់ចាប់បានភ្លាមៗ


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ កម្លាំងនគរបាល កម្លាំងអាវុធហត្ថខណ្ឌ ការពារក្បួនប្រតិភូ តាមគោលដៅ ដងផ្លូវ និងកម្លាំងនគរបាលខណ្ឌសែនសុខ រួមសហការណ៍គ្នាស្ទាក់ដេញចាប់ខ្លួនបានភ្លាមៗ ។ ក្រោយពីជនសង្ស័យ ធ្វើសកម្មភាពឆក់កាបូពីស្រ្តី២នាក់កំពុងជិះម៉ូតូ តាមផ្លូវមុខសាលារៀនសុភមង្គល បានសម្រេចហើយ ជនសង្ស័យព្យាយាមបើកម៉ូតូរត់គេច តាមផ្លូវសហព័ន្ធរុស្សី រហូតដល់មុខសលារៀនពោធិចិនតុង ទើបកម្លាំងប្រដេញ ជិះបំបុក ផ្តួល ព័ទ្ធចាប់បានភ្លាមៗ កាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នៅភូមិប៉ប្រ៉កជើង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យម្នាក់ដែលនគរបាលចាប់ខ្លួនបាន ឈ្មោះ អៀ មករា ហៅយ៉ាភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជាអ្នកបើកបរម៉ូតូ ម៉ាកសេ១១០ សេរី២០១២ ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM-8761 ដើរធ្វើសកម្មភាពឆក់តាមដងផ្លូវ សាធារណៈ ។ ចំណែកបក្ខពួកម្នាក់ទៀត ខាងកម្លាំងអាវុធហត្ថខណ្ឌពោធិសែនជ័យ ចាប់ខ្លួនបាន មានឈ្មោះ ប៉ាក់ ម៉ាហាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិមានជ័យ០១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ចំណែកជនរងគ្រោះ មានឈ្មោះ សុន យ៉ា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកាត់ដេរនៅផ្ទះ រួមដំណើរជាមួយប្អូនស្រីម្នាក់ទៀត ឈ្មោះ ស្រី វី អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅ ភូមិច្រេស សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ជិះម៉ូតូមួយគ្រឿង ម៉ាកធូដេ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1DE-2390 ។

តាមសម្តីស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់ទាំង២នាក់ជិះម៉ូតូឌុបគ្នាចេញពីផ្ទះឆ្ពោះ ទៅផ្សារពោធិចិនតុង ជិះតាមផ្លូវខាងលើ ដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យទាំង២នាក់ ជិះម៉ូតូ សេ១១០ សេរី២០១២ ប៊ិច មកដល់ទន្ទឹមហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីស្មា បានសម្រេចហើយ ព្យាយាមបើកម៉ូតូរត់ គេចតាមផ្លូវសហព័ន្ធរុស្សី ឆ្ពោះទៅកើត ស្រែកចោរៗផ្អើល កម្លាំងប៉ូលីស អាវុធហត្ថ ជាច្រើននាក់កំពុងការពារក្បួនប្រតិភូតាមដងផ្លូវស្រាប់ ដេញចាប់បានភ្លាមៗ ។

ក្រោយឃាត់ខ្លួនបានជនសង្ស័យម្នាក់នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍កាកាបរីឯជនសង្ស័យម្នាក់ទៀតក្រោយពីអាវុធហត្ថឃាត់ខ្លួនបាននាំទៅសាកសួរនៅទីបញ្ជាការអាវុធហត្ថខណ្ឌពោធិសែនជ័យរួច បានប្រគល់ជូន ប៉ុស្តិ៍កាកាប ទាំង២នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌចាត់ការបន្ត ។ ដោយឡែក សម្ភារៈ ក្នុងកាបូប មិនមានបាត់បង់ ដកហូតបានមកវិញ នគរបាលប្រគល់ជូនជនរងគ្រោះវិញ ៕ អត្ថបទដោយ​៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង