នាំមកជូនដោយ៖

មុខរបរហ្នឹង តែគេទាន់ដឹងតែទ្រោមខ្លួនសល់ដង្ហើមចង្រិតអញ្ចឹង


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ត្រូវបានប្រជាពលរដ្ឋដេញចាប់បានហើយបាននាំគ្នាវាយឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចខណ្ឌទន្លេបាសាក់ ក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាព  ឆក់កាបូប ពីជនជាតិបរទេសម្នាក់មិនបានសម្រេច ចំណែកម្នាក់រត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ៈ៣០នាទីយប់ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្សារអុីអន ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ លឹម លីហួរ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ២នាក់ខាងលើនេះ បានជិះម៉ូតូមួយគ្រឿងម៉ាក ហ្វីណូ ពណ៌ខៀវ ពាក់ស្លាកលេខ 1BC-9427  តាមបណ្តោយផ្លូវខាងលើ លុះដល់ចំណុចកើតហេតុស្រាប់តែជនសង្ស័យ បានធ្វើសកម្មភាពឆក់កាបូបពីជនជាតិបរទេសម្នាក់កំពុងជិះម៉ូតូកង់បី ដែលកំពុងធ្វើដំណើរតាមដងផ្លូវតែឆក់មិនបានសម្រេចត្រូវ ជនរងគ្រោះស្រែកផ្អើលប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវក៏បាននាំគ្នាដេញតាមពីក្រោយរហូតធ្វើអោយជនសង្ស័យភ័យបានជិះម៉ូតូទៅបុកនិងរឺម៉កលក់បបរបណ្ដាលអោយដួលទើបចាប់ខ្លួនបានម្នាក់ភ្លាមៗតែម្ដងរួចក៏នាំគ្នា វាយម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួនទើបប្រគល់ ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើ រកឃើញថ្នាំញៀនមួយកញ្ចប់តូចផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងម៉ូតូខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង