បុរសនេះកំសត់ណាស់ ត្រូវគេបើករថយន្តកិនអូសដល់ស្លាប់ ហើយបើករត់គេចបាត់ទៀត(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីជនរងគ្រោះជិះម៉ូតូមួយគ្រឿងនៅលើដងផ្លូវត្រូវបានរថយន្តមិនស្គាល់ម៉ាក បើកកិននិងអូសប្រមាណជាង៣០ម៉ែត្រ កាលពីវេលាម៉ោង១១ៈ០០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅខាងត្បូងបូរី លឹមហាក់ ប្រមាណជា២០០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនរងគ្រោះមានឈ្មោះ ឆុន ចាន់រាក់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្ន ស្នាក់នៅ ម្តុំចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតរស់នៅក្នុង ភូុមិតាង៉ក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។

យោងតាមការរៀបរាប់ពីស្ត្រីដែលត្រូវជាបងជនរងគ្រោះបានប្រាប់ឲ្យដឹងថាប្អូនប្រុសរបស់គាត់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរី០១៥ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DC-4336 ទើបនឹងចេញមកពីលេងផ្ទះម្តាយនៅម្តំគីឡូម៉ែត្រលេខ៦ ជិះតាមផ្លូវ៣០ម៉ែត្រ ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើ មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកមកពីក្រោយស្របទិសដៅគ្នាបានកៀរម៉ូតូជនរងគ្រោះដួលបោកនឹងថ្នល់ ខណៈពេលនោះក៏មានថយន្តមិនស្គាល់ម៉ាកមួយគ្រឿងទៀតបើកមកពីក្រោយកិននិងអូសជនរងគ្រោះប្រមាណជាង៣០ម៉ែត្របែកក្បាលនិងបាក់ ក ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់បានទំនាក់ទំនងទៅសាច់ញាតិជនរងគ្រោះ ដើម្បីមកទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូជនរងគ្រោះ សមត្ថកិច្ចប្រគល់ជូនសាច់ញាតិជនរងគ្រោះយកត្រឡប់ទៅផ្ទះវិញ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង


ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង