នាំមកជូនដោយ៖

ហេតុតែស្រលាញ់ «ឌួង ហ្សូរីដា» ធ្វើបុណ្យសពឲ្យសត្វឆ្កែរបស់ខ្លួនដែលមានអាយុ17ឆ្នាំ


ទំហំអក្សរ៖ S M L

កញ្ញា ឌួង ហ្សូរីដា គឺជាពិធីការី និងជាតារាបង្ហាញម៉ូតដ៏ល្បីឈ្មោះនៅក្នុងវិស័យសិល្បៈ ដែលអាចនិយាយបានថា កញ្ញា គឺជាតារាជើងចាស់ម្នាក់ដែលពោពេញទៅដោយសមត្ថភាព។ ក្នុងនោះផងដែរនៅប៉ុន្មានថ្ងៃនេះកញ្ញា បានបង្ហោះសារយ៉ាងក្រៀមក្រំ ដោយសារតែសុខនសំណព្វចិត្តរបស់កញ្ញាបានស្លាប់ ដោយកញ្ញាបានរៀបរាប់ពីប្រវត្តិដែលរើសបានសុខនមួយក្បាលនេះផងដែរ។

ព្រោះតែស្រលាញ់ខ្លាំងដូចជាសមាជិកគ្រួសារ ឌួង ហ្សូរីដា និងប្អូនស្រីរបស់ខ្លួនបានធ្វើពិធីបញ្ចុះសពតូចមួយដើម្បីអោយសុខនរបស់ខ្លួន ដោយភា្ជប់ជាមួួយសារថា “ជូនដំណើរ Amy ទៅរកកន្លែងស្ងប់ចប់សព្វគ្រប់ហើយ សូមអោយជាតិក្រោយបានកើតជាមនុស្សណា 17ឆ្នាំរបស់សត្វឆ្កែស្មើនឹង 119ឆ្នាំមនុស្ស…! Amy ជាឆ្កែដែលស្រីនុចរើសបានតាមផ្លូវពេលកំពុងភ្លៀងខ្លាំងហើយវាពោះធំកូន 4ទៀត។ ដូច្នេះហើយបានជាវាស្រលាញ់ស្រីនុចខ្លាំងបំផុត ជីវិតវារស់រហូតមកដល់ថ្ងៃចុងក្រោយដោយសារកំលាំងចិត្តរបស់ម៉ែនុចវា…!Amy បានសុខហើយ ហើយAmy ចង់ឃើញម៉ែនុចវារឹងមាំ ចេះស្រលាញ់ខ្លួនឯង និង សំរេចរាល់ក្តីប្រាថ្នារបស់ខ្លួន Srey Nuch Kozona Duong”។ ប្រភព៖ 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង