នាំមកជូនដោយ៖

វេទិកាស្វែងយល់អំពីការជ្រើសរើសមុខជំនាញសិក្សានៅសាកលវិទ្យាល័យ


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានបង្កើតកម្មវិធីដ៏ពិសេសមួយត្រៀមសម្រាប់សិស្សានុសិស្សថ្នាក់ទី១២ ដែលទើបបានប្រឡងបាក់ឌុបក្នុងពេលថ្មីៗនេះ រួមទាំងមាតាបិតា និងអាណាព្យាបាល ដែលមានបំណងចង់់ស្វែងយល់បន្ថែមអំពីប្រព័ន្ធអប់រំ បែបអាមេរិក និងព័ត៌មានពាក់ព័ន្ធនឹងការជ្រើសរើសមុខជំនាញសិក្សានៅសាកលវិទ្យាល័យ និងព័ត៌មានអាហារូបករណ៍និងកម្ចីសិក្សានៅ AUPP។

កម្មវិធីពិសេសនេះ ត្រូវបានគេហៅថា ទិវាស្វែងយល់ពីមុខជំនាញសិក្សានៅ AUPP ឬ (OPEN HOUSE 2017) ដែលនឹងប្រព្រឹត្តទៅចាប់ពីថៃ្ងទី៤ ដល់ថៃ្ងទី៨ ខែកញ្ញា ឆ្នាំ២០១៧។

សិស្សានុសិស្សដែលចូលរួម នឹងទទួលបានព័ត៌មានលម្អិតអំពីមុខជំនាញសិក្សាផ្សេងៗនៅ AUPP ដែលស័ក្តិសមនឹងសមត្ថភាព ទេពកោសល្យ ជំនាញ និងចំណេះដឹង ដែលត្រូវសិក្សានៅកម្រិតឧត្តមសិក្សា ពីគណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និស្សិត AUPP និងតំណាងមកពីសាកលវិទ្យាល័យអារីហ្សូណា របស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះដែរ សិស្សានុសិស្ស មាតាបិតា ឬអាណាព្យាបាលដែលចូលរួម មានឱកាសទៅទស្សនាអគារសាកលវិទ្យាល័យថ្មីរបស់ AUPP ដែលជាអគារសាកលវិទ្យាល័យដែលធំ ហើយប្រណីតជាងគេនៅកម្ពុជា ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ បរិក្ខារសិក្សា និងបរិក្ខាររូបវ័ន្តសំបូរបែប។

កម្មវិធី OPEN HOUSE ជាឱកាសដ៏វិសេសវិសាលសម្រាប់សិស្សានុសិស្សទី១២ ក្នុងការសម្រេចចិត្តជ្រើសរើសគ្រឹះស្ថានឧត្តមសិក្សាបែបណាដែលត្រឹមត្រូវសម្រាប់ខ្លួន ហើយផ្តល់នូវការអប់រំប្រកបដោយគុណភាព សញ្ញាបត្រមានការទទួលស្គាល់ជាសាកល និងមានឱកាសច្រើនក្នុងការប្រកួតប្រជែងទាំងថ្នាក់ជាតិនិងអន្តរជាតិ។

AUPP ជាគ្រឹះស្ថានឧត្តមសិក្សាបែបអាមេរិកដំបូងនៅកម្ពុជា ដែលត្រូវបានទទួលស្គាល់ជាសាកលវិទ្យាល័យដែលផ្តល់នូវគុណភាពអប់រំខ្ពស់បំផុត។ AUPP ជាសាកលវិទ្យាល័យតែមួយគត់នៅកម្ពុជាដែលផ្តល់ជូននូវកម្មវិធីសិក្សាសញ្ញាបត្រពីរ (Dual Degree Programs) ជាមួយសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក។

សម្រាប់សិស្សានុសិស្ស មាតាបិតា និងអាណាព្យាបាលដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធីនេះ សូមប្រញាប់រួសរាន់ទំនាក់ទំនងសម្រាប់ព័ត៌មានលម្អិត និងកក់កន្លែងទុកមុន តាមរយៈលេខទូរស័ព្ទ ០១២-៤៣៩-៣៣៦/០២៣ ៩៩០-០២៣ ព្រោះចំនួនកន្លែងមានកំណត់។ ផុតកំណត់ការទទួលកក់កន្លែងទុកមុន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១២ៈ០០ថ្ងៃត្រង់៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង