នាំមកជូនដោយ៖

តារាងបាល់ទាត់ទំហំខ្នាត FIFA ទីមួយនឹងបើកនៅខែធ្នូខាងមុខនេះហើយ


ទំហំអក្សរ៖ S M L

តារាងបាល់ទាត់ខ្នាតអន្តរជាតិលំដាប់ FIFA ទីមួយនឹងបើកសម្ពោធនៅក្នុងបរិវេណសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ថ្មី ស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅមុនដំណាច់ខែធ្នូខាងមុខនេះ។

លោក ពុយ គា ទីប្រឹក្សាសាកលវិទ្យាល័យ AUPP បាននិយាយថា បន្ទាប់ពីតារាងបាល់ទាត់ខាងលើលេចជារូបរាង និស្សិត AUPP នឹងមានឱកាសលេងនៅនឹងកន្លែង ហើយតារាងមួយនេះក៏នឹងក្លាយជាទីកន្លែងណាត់ជួបគ្នាទាំងអ្នកលេងកីឡាបាល់ទាត់អាជីព និងមិនអាជីព ហើយលោកសង្ឃឹមថា តារាងមួយនេះក៏អាចនឹងក្លាយជាទីលានហ្វឹកហាត់របស់កីឡាករកម្ពុជាសម្រាប់ត្រៀមប្រកួត SEA GAMES  ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ខាងមុខនេះ។

ចង់ដឹងលម្អិតអំពីតារាងបាល់ទាត់ខ្នាត FIFA ដែលគ្រោងនឹងបើកនៅដំណាច់ខែធ្នូខាងមុខ សូមអញ្ជើញមកទស្សនាសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)ដែលជាសាកលវិទ្យាល័យឈានមុខគេបង្អស់លើផ្នែកគុណភាពអប់រំនៅកម្ពុជា ហើយក៏ជាគ្រឹះស្ថានឧត្តមសិក្សាទី១នៅកម្ពុជា ដែលផ្តល់ជូននូវកម្មវិធីសិក្សាអប់រំតាមកម្មវិធីសិក្សាទទួលបានសញ្ញាបត្រពីរ (Dual Degrees) បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យនៅAUPP។ សញ្ញាបត្រមួយនឹងត្រូវចេញដោយ AUPP និងសញ្ញាបត្រមួយទៀតចេញដោយសាកលវិទ្យាល័យអារីហ្សូណា (UA) ឬសាកលវិទ្យាល័យរដ្ឋហ្វតហេយស៍ (FHSU) នៅសហរដ្ឋអាមេរិក។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង