នាំមកជូនដោយ៖

ចរចារគ្នាជាង២ម៉ោងចុងក្រោយបញ្ចប់រឿងត្រឹមពាក្យសុំទោស(គ្រោះថ្នាក់ចរាចរណ៏)


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តសេរីទំនើប ឡិចសុីស៥៧០ គេចរថយន្តចតតាមចញ្ចើមផ្លូវក៏ជ្រុលទៅបុកម៉ូតូស្មាក់រងការខូចខាតទាំងសងខាង សំណាងមិនមានអ្នករងរបួស។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង ៣០នាទីយប់ថ្ងៃទី១៣ ខែកក្ដដាឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២៩៤ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុរថយន្ត សេរីទំនើបមួយគ្រឿងម៉ាកឡិចសុីស៥៧០ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AM-8686 បើកបរដោយបុរសម្នាក់រួមដំណើរដោយបុរសម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ២៩៤ទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុគេចនឹងរថយន្តម៉ាកព្រួសមួយគ្រឿងដែលចតនៅចញ្ចើមផ្លូវបណ្ដាលអោយរ៉េចង្កូតចូលចំណែកផ្លូវម្ខាងទៀតជ្រុលទៅបុកនឹងម៉ូតូមួយគ្រឿងម៉ាកស្មាក់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1AF-0078 ដែលបើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើតបណ្ដាលអោយរងការខូចខាតទាំងសងខាង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុហើយអោយភាគីទាំងពីចរចារគ្នាជាង២ម៉ោងចុងក្រោយបញ្ចប់រឿងត្រឹមដោយអោយខាងម្ចាស់ម៉ូតូស្មាក់សុំទោសទៅខាងម្ចាស់រថយន្ត ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង