នាំមកជូនដោយ៖

ផ្លូវកោងមិនកោងតាមផ្លូវស្រាប់តែ…


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ បុរសម្នាក់បើកបររថយន្តស៊េរីថ្មីម៉ាកកាមរីហាយព្រីត ក្នុងសភាពស្រវឹងជោកជាំគ្រប់គ្រងខ្លួនឯងមិនបាន ក៏ជ្រុលចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ ហើយផ្លោងទៅបុករង្វង់មូលព្រហ្មមុខបួនជ្រោយចង្វារត្រើយខាងកើត បណ្ដាលរងការខូចខាតយ៉ាងដំណំ នៅវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមសាក្សីដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា ដំបូងគេសង្គេតឃើញរថយន្តម៉ាកកាមរីហាយព្រីតស៊េរីថ្មី ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2Y-2687 ដែលបើកបរដោយបុរសម្នាក់ស្រវឹងស្រា បានធ្វើដំណើរតាមបណ្ដោយផ្លូជាតិលេខ៦ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុស្របដែលផ្លូវកោងផងនោះ ក៏ជ្រុលចង្កូតទៅ​​បុកនិងសួនច្បារពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង ហើយផ្លោងទៅបុកនិងរង្វង់មូលព្រហ្មមុខបួនជ្រោយចង្វារបន្ថែមទៀត បណ្ដាលឲ្យដាច់កាលេកង់មុខផ្នែកខាងឆ្វេងកល់ជាប់និងរង្វង់មូលទៅមុខលែងរួច តែសំណាងល្អដែលក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមានអ្នករងរបួស។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុង​ឲ្យមកចុះធ្វើការវាស់វែង យករថយន្តបង្ករខាងលើនេះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំម្ចាស់ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង