នាំមកជូនដោយ៖

ចំជាស៊យមែន ឡានចតស្ងៀមសោះឆេះផ្អើលគេផ្អើលឯង


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានរថយន្តម៉ាកកូរ៉ូឡាមួយគ្រឿងចតស្ងៀមសោះ ស្រាប់តែឆ្លងចរន្តអគ្គិសនីឆេះទាំងកណ្តាលថ្ងៃត្រង់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋខ្លះយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ ខ្លះទៀតរាយការណ៍ជូនសមត្ថកិច្ចនិងកម្លាំងរថយន្តពន្លត់អគ្គិភ័យ ចុះមកបាញ់ពន្លត់ភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចដីឡូត៍មួយកន្លែង ក្បែរផ្សារបឹងត្របែកផ្លាហ្សា ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។

យោងតាមប្រភពព័ត៌មានពីស្ត្រីម្នាក់ ដែលជាម្ចាស់រថយន្តខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ម្សិលមិញគាត់បានចតរថយន្តម៉ាក កូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2I-0224 នៅក្នុងដីឡូត៍ខាងលើដូចសព្វដង លុះដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែរថយន្តរបស់គាត់ត្រូវភ្លើងឆេះតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកបាញ់ពន្លត់ និងអន្តរាគមន៍ទៅកាន់សមត្ថកិច្ចនគរបាលមូលដ្ឋាន រួមនិងរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងចុះមកអន្តរាគមន៍បាញ់ពន្លត់ រហូតរលត់ទៅវិញជាស្ថាពរ ដោយមិនបណ្តាលឲ្យឆាបឆេះរាលដាលដល់រថយន្តដ៏ទៃទៀតដែលចតក្បែរគ្នានោះទេ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង