នាំមកជូនដោយ៖

រថយន្ដកុងតឺន័រ បុកចូលផ្ទះអ្នកលក់សម្ភារៈអេឡិចត្រូនិក ទាំងកម្រោល


ទំហំអក្សរ៖ S M L

ខេត្តកណ្តាល៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខមួយ ស្ថិតនៅក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បណ្ដាលមកពីរថយន្ដកុងទីន័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-1684 និងរ៉ឺម៉កសណ្ដោង ស្លាកលេខ ភ្នំពេញ 4A-0945 បានបើកបុកចូលទាំងកម្រោល ចូលក្នុង ផ្ទះអ្នកលក់សម្ភារៈអេឡិចត្រូនិក តែមិនបណ្ដាលអោយអ្នកណាម្នាក់រងរបួល បះពាល់ដល់អាយុជីវិតឡើយ។

ក្នុងហេតុការណ៍ខាងលើនេះ បានបណ្ដាលអោយខូតខាតសម្ភារៈមួយចំនួនរួមមានរ៉ឺម៉កកង់បី មួយគ្រឿងម៉តូមួយគ្រឿង កង់ពីរគ្រឿង។ ចំណែកឯសម្ភារៈអេឡិចត្រូនិកមួយចំនួន ដូចជាទូរទស្សន៍ពីរគ្រឿង បាស់ពីរគ្រាប់ កៅអី ៦ តុអ៊ីណុកជ្រុង មួយនិង សម្ភារៈមួយចំនួនទៀតផងដែរ។
បច្ចុប្បន្ន អ្នកបើកបរនិងរថយន្ដកុងទីន័រ ត្រូវបានសមត្ថកិច្ច ឃាត់ យកទៅរក្សាទុក នៅក្នុង អធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការដើម្បីដោះស្រាយតាមនិតិវិធីច្បាប់។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង