នាំមកជូនដោយ៖

ប៊ីសតែចាប់មិនបាន! ប្រជាពលរដ្ឋជិះម៉ូតូដេញតាមស្ទើរស្លាប់ស្ទើររស់ ទម្រាំតែចាប់រថយន្តនិងអ្នកបើកបរបាន


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តព្រូសក្នុងស្ថានភាពស្រវឹងបានជ្រុលទៅបុកម៉ូតូឌ្រីមសង់រងរបួសស្រាលហើយព្យាយាមបើករត់ត្រូវប្រជាពរដ្ឋដេញតាមយ៉ាងលំបាកទំម្រាំតែចាប់បានទាំងអ្នកបើកបរនិងរថយន្តប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១០ខែសីហាឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវមុន្នីវង្សកែងនិងផ្លូវ៤៦៦ចំនុចក្រុមហ៊ុនស្មាតក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន។

តាមព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តព្រូសពណ៌សពាក់ស្លាកលេខភ្នំពេញ 2AE-7890 បើកបរតាមផ្លូវ៤៦៦ ពីលិចទៅកើតខណៈមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូឌ្រីមសង់០១១ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1AT-2949ពេញទំហឹងបណ្ដាលឲ្យរងរបួសស្រាលចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវទេតែព្យាយាមបើករត់ត្រូវបានប្រជាពរដ្ឋឃើញហេតុការណ៍ជិះម៉ូតូឌ្រីមសង់០១៥ពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ1CU5-888បានដេញពីក្រោយលុះមកដល់ស្តុបបឹងត្របែកដោយជាប់ស្តុបរថយន្តបង្កបានបត់ឆ្លងផ្លូវត្រូវម៉ូតូកំពុងដេញតាមពីក្រោយបានបុកចំហៀងខាងឆ្វេងបណ្ដាលឲ្យរងរបួសបែកមុខមាត់ហើយរថយន្តបង្កបន្តបើករត់ទៀតខណៈមកដល់ផ្លូវនរោត្តមមុខក្រសួងមហាផ្ទៃត្រូវប្រជាពរដ្ឋឃាត់បានទាំងអ្នកបើកបរនិងរថយន្តតែម្ដង។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌបានចុះវាស់វែងយករថយន្តបង្កនិងតៃកុងរថយន្តរួមទាំងម៉ូតូរងគ្រោះពីរគ្រឿងទៀតទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមនរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង