នាំមកជូនដោយ៖

យុវជនឆ្នើម គីម ហាប់ ចាប់យកសាកលវិទ្យាល័យដែលល្អជាងគេ មកជំនួសអាជីពជាកីឡាករបាល់ទាត់


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧  យុវជនឆ្នើមផ្នែកកីឡាបាល់ទាត់ គីម ហាប់ បានសម្រេចចិត្តចាប់យកការអប់រំនៅថ្នាក់ឧត្តមសិក្សាជំនួសអាជីពជាកីឡាករជម្រើសជាតិ ដើម្បីត្រៀមខ្លួនឆ្លើយតបនឹងបំណងប្រាថ្នាចង់ក្លាយជាអ្នកការទូតទៅថៃ្ងអនាគត។

កីឡាករបាល់ទាត់វ័យក្មេងដ៏ឆ្នើមរូបនេះបាននិយាយថា៖ «ដំបូងឡើយ ខ្ញុំមានការអល់អែកខ្លាំងណាស់ ថាតើខ្ញុំត្រូវចាប់យកអាជីពជាអ្នកកីឡាឬក៏ត្រូវមានជំនាញអ្វីផ្សេង ទីបំផុតខ្ញុំក៏បានសម្រេចចិត្តបន្តការសិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)»។

គីម ហាប់ អាយុ ១៩ឆ្នាំ បានបន្តថា៖ «បន្ទាប់ពីសិក្សាបាន១ឆមាសមក ខ្ញុំពិតជាពេញចិត្តណាស់ ព្រោះខ្ញុំជ្រើសរើសចំសាកលវិទ្យាល័យដែលផ្តល់ការអប់រំខ្ពស់ ហើយខ្ញុំគិតថា AUPP ជាសកលវិទ្យាល័យដែលល្អជាងគេនៅកម្ពុជា» ។

បើទោះបីជា យុវជនរូបនេះបានសម្រេចប្តូរយកការសិក្សាក៏ដោយ គីម ហាប់ ក៏នៅតែយកពេលទំនេរពីការសិក្សា មកលេងកីឡាបាល់ទាត់ពាក់កណ្តាលអាជីពដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡានៅកម្ពុជា ។

គីម ហាប់ ធ្លាប់ជាកីឡាករជម្រើសជាតិក្រោមអាយុ ១៣ ១៤ និង ១៩ ឆ្នាំ ។

លោក សាស្រ្តាចារ្យ បណ្ឌិត Kenneth Dunn សកលវិទ្យាធិការសាកលវិទ្យាល័យ AUPP បានមានប្រសាសន៍ថា «តាមរយៈកម្មវិធីសិក្សាសញ្ញាបត្រពីរ (Dual Degree Programs) របស់AUPP និស្សិតពុំចាំបាច់ចំណាយពេលវេលា និងថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីទៅសិក្សានៅសហរដ្ឋអាមេរិកឡើយ» ។

AUPP បានចាប់ផ្តើមទទួលពាក្យចូលរៀន និងប្រឹក្សាយោបល់អប់រំ សម្រាប់ឆ្នាំសិក្សាថ្មី ចាប់ពីពេលនេះរហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០១៧។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ ០២៣-៩៩០-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង