នាំមកជូនដោយ៖

ឆ្លៀតនោះឆ្លៀត ឃើញក្មេងកំពុងកាន់លេងមកឆក់ មានអីដេកគុក(Video)


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋស្រែកព័ទ្ធចាប់បាន ចំណែកបក្ខពួក២នាក់ទៀតឡើងជិះម៉ូតូរត់គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃក្មេងៗកំពុងឈរចុចលេងមុខតូបលក់អីវ៉ាន់ ក្បែរហាង ក្រុងខ្មែរ ភូមិតាងួន១ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ។

ជនសង្ស័យម្នាក់ចាប់ខ្លួនបានមានឈ្មោះ ប៊ិន សុផាត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិប៉ប្រ៉កជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកបក្ខពួក២នាក់ទៀត មិនស្គាល់ឈ្មោះ បានជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៍លឿង មិនចាំស្លាកលេខ បើករត់គេចខ្លួនបាត់ ។ រីឯជនរងគ្រោះ ត្រូវជាម្តាយរបស់ក្មេងៗ មានឈ្មោះ ស្មោង ចិន្តាមុន្នីរ័ត្ន ហៅស្រីពៅ អាយុ៣០ឆ្នាំ មុខរបរលក់ដូរ សម្លៀកបំពាក់ នៅកន្លែងកើតហេតុ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ កូនៗរបស់គាត់២នាក់ ប្រុសម្នាក់ ស្រីម្នាក់តូចៗ បានកាន់ទូរស័ព្ទរបស់គាត់ទៅចុចលេងនៅ ចិញ្ចើមផ្លូវ មុខតូប ស្រាប់តែមានជនសង្ស័យ៣នាក់ ជិះម៉ូតូម៉ាកនិច ពណ៌លឿង មិនចាំស្លាកលេខមួយគ្រឿងមកឈប់ក្បែរ ហើយជនសង្ស័យម្នាក់ ជិះក្រោយគេចុះមក ឆក់យកទូរស័ព្ទ ម៉ាកសាំសុងពីដៃរបស់កូនៗគាត់ ឃើញដូច្នោះ គាត់ក៏ស្រែកចោរៗ ផ្អើលអ្នកជិតខាង ធ្វើឲ្យជនសង្ស័យ រត់ឡើងជិះម៉ូតូមិនទាន់ ចាប់បានម្នាក់ ២នាក់ទៀត បើកម៉ូតូរត់គេចទៅបាត់ ។

ជនសង្ស័យម្នាក់ក្រោយពីប្រជាពលរដ្ឋចាប់ខ្លួនបាន ប្រគល់ជូនទៅនគរបាលប៉ុស្តិ៍កាកាប ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌចាត់ការបន្តទៅតាមនីតិវិធី ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង