Tacoma ​ថើប​ Prius ទាំង​កណ្តាល​រាត្រី​តែសំណាង​ល្អគ្មាន​អ្នក​របួស


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ រថយន្ត Tacoma មួយគ្រឿងបើកបរមិនប្រយ័ត្នមកដល់ផ្លូវបំបែកជាបួនលឿនពេកក៏ជ្រុលទៅបុករថយន្តម៉ាក Prius ចំពីចំហៀងយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង តែសំណាង​ល្អ​មិន​​​បង្កឲ្យមនុស្សណាម្នាក់រងរបួសឡើយ​។ ករណីនេះកើតឡើងកាលពីវេលា ០១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៣៦០ កែងនិងផ្លូវ៥១ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានិភ្នំពេញ។

បើតាមសាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ គេ​ឃើញ​មានរថយន្តម៉ាក Prius ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2Q-7831 បានបើកបរតាមបណ្ដោយផ្លូវ៥១ ទិសដៅពីជើងទៅត្បួងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តបង្កម៉ាក Tacoma ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-5711 បើកបរតាមបណ្ដោយផ្លូវ៣៦០ ទិសដៅពីលិចមកើតក្នុងល្បឿនលឿន ហើយក៏ជ្រុលទៅបុករថយន្តម៉ាក Prius ចំគូទពីចំហៀងយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ត Prius រងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កម៉ាក Tacoma ក៏បានរងការខូចខាតខាងមុខយ៉ាងដំណំផងដែរ​។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងមិនបានចរចាសម្រួលគ្នានៅកន្លែងកើតហេតុនោះទេ ហើយក៏បានដើរចេញពីកន្លែងកើតហេតុរៀងៗខ្លួន​។ មួយសន្ទុះក្រោយមក ក៏មានវត្តមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ហើយវាស់វែង យករថយន្តទាំង២គ្រឿង​ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ៕ អត្ថ​បទ​ដោយ​៖​ អ្នកប្រម៉ាញ់​ទី​ក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង