នាំមកជូនដោយ៖

ផ្អើលឆោឡោពេញផ្ទះ ក្រោយឃើញសាកសពប្ដី


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ ករណីប្រទះឃើញបុរសម្នាក់ចង.ករ សម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក នៅក្នុងសង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីរសៀលម៉ោង ១ៈ២៥នាទី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ។

បើតាមសម្តីម្តាយរបស់សព អ៊ុំស្រី សុខ ផានីអាយុ៦២ ឆ្នាំបានឲ្យដឹងថា បុរសដែលបានធ្វើអត្តឃាតចង.ករ សម្លាប់ខ្លួនឯងនេះមានឈ្មោះ សុខ វណ្ណា អាយុ ៣២ឆ្នាំ។ អ៊ុំស្រីបានបន្តថា កាលពីវេលាម៉ោង ៣ទៅ៤រសៀលថ្ងៃទី៣ ខែសីហា ម្សិលមិញ ជនរងគ្រោះបានហូបបាយហើយក៏ចូលទៅដេកក្នុងផ្ទះ ហើយក៏ឲ្យក្មួយរបស់ខ្លួនយកអាវទៅឲ្យពាក់ លុះល្ងាចឡើងប្រពន្ធជនរងគ្រោះបានហៅប្តីក៏មិនឃើញបើកទ្វារនោះដែរ ហើយក៏មិនហ៊ានដាស់ទៀតទេព្រោះខ្លាច បុរសដែលបានស្លាប់នោះរករឿង។

លុះព្រឹកឡើងរហូតដល់ថ្ងៃរសៀល ក៏នៅតែមិនឃើញជនរងគ្រោះបើកទ្វារ ក៏នាំគ្នាទៅអើតមើល តាមប្រហោងឥដ្ឋខ្យល់បន្ទប់ទឹកក៏ឃើញបុរសម្នាក់នោះបានចង់.ករបាត់ទៅហើយ។

តាមសម្តីអ៊ុំស្រីបានបញ្ជាក់ថា កូនប្រុសរបស់គាត់បានយកលុយពីប្រពន្ធអស់៣០ម៉ឺនរៀល និងទូរស័ព្ទមួយគ្រឿង យកទៅលេងល្បែងបាញ់ត្រី ទំណងជាចាញ់ល្បែងអស់ហើយត្រូវម្តាយស្តីបន្ទោស បានជាដល់ថ្នាក់ចងករបែបនេះ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង