ផ្អើលពេញស្រុកពារាំង! ប្រទះឃើញសាកសពនារីវ័យក្មេងអាយុ១៦ឆ្នាំម្នាក់ស្អុយរលួយនៅក្នុងព្រៃ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តព្រៃវែង៖ នារីវ័យ១៦ឆ្នាំម្នាក់បានបាត់ខ្លួនពីផ្ទះរយៈពេល៤ថ្ងៃស្រាប់តែគេប្រទះឃើញសាកសពរលួយស្អុយនៅក្នុងព្រៃ ដែលសមត្ថកិច្ចសន្និដ្ឋានថាជាករណីសំលាប់ពីកន្លែងផ្សេងរួចយកសពមកទម្លាក់ចោល។ ហេតុការណ៍នេះបានបង្កឲ្យមានភាពភ្ញាក់ផ្អើលកាលពីថ្ងៃទី០១ខែសីហាឆ្នាំ២០១៧វេលាម៉ោង០៩ព្រឹកនៅចំណុចព្រៃខាងកើតក្បាលស្ពានកំពង់ពពិលថ្មីដែលស្ថិតនៅភូមិកំពង់ពពិលឃុំកំពង់ពពិលស្រុកពារាំងខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ហេង គីមហួយ ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិ វិហារសួរគ៌ត្បូង ឃំុវិហារសួរគ៌ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។  លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែងបានឲ្យដឹងថា « ជនរងគ្រោះគឺឃើញមានស្នាមមុតកាំបិតនៅលើពោះចំនួន៣កន្លែង» និងមានស្នាមរលាត់ របូតក្រចកម្រាមជើង គឺអាចនឹងគេសំលាប់ពីកន្លែងផ្សេងរួចយកសពដាក់លើម៉ូតូដឹកមកទុកចោលនៅចំណុចខាងលើ បណ្ដាលឲ្យក្រចកជើងរបស់ជនរងគ្រោះអូសនឹងថ្នល់។ ម្យ៉ាងវិញទៀតនៅចំណុចដែលប្រទះឃើញសពនោះគឺពុំមានស្នាមខ្ទេចព្រៃអ្វីឡើយ ហើយករណីនេះក្រុមគ្រួសារសពបានប្រាប់មកសមត្ថកិច្ចថា នារីរងគ្រោះបានបាត់ខ្លួនពីផ្ទះតាំងពីថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៧មកម្លេះមិនដឹងទៅណាដោយរួមទាំងម៉ូតូមួយគ្រឿងផងដែរ។  ក្រោយពីមត្ថកិច្ចពិនិត្យរួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង