ផ្អើលនិស្សិតពេទ្យ មិនដឹងមូលហេតុអីបានជារេចង្កូតបុករះគេឯងយ៉ាងនេះ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ រថយន្តស្ទួច ដឹកឥដ្ឋមួយគ្រឿង បានរេចង្កួតបុកម៉ូតូ និងជ្រុលទៅបុករបងសាលាពេទ្យ បណ្តាលរងរបួសនិស្សិតស្រីម្នាក់ ព្រូឡានម្នាក់ និងបាក់របងថ្មសាលាពេទ្យបាក់បែកអស់២ប្រឡោះ ។

រថយន្តបង្ក ប្រភេទកូរ៉េពណ៍ខៀវពាក់ស្លាកលេខភ្នំពេញ 3B-8021 សង្ស័យដាច់ហ្រ្វាំងបុកម៉ូតូឌ្រីមសង់សេ១២៥ ពណ៍ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1BM-0268 បុករះចូលរបងសកលវិទ្យាល័យនិងបុកម៉ូតូម៉ាកវីវ៉ា បណ្ដាលអោយនិស្សិតស្រីម្នាក់របួសបាក់ដៃស្ដាំនិងព្រូសរថយន្តស្ទួចរបួសម្នាក់ ។

ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងកាលវេលាម៉ោង២និង២០នាទីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត តាមផ្លូវ២៧១ កែងផ្លូវ១៨៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនិងពីអ្នកដំណើរបានប្រាប់អោយដឹងថា មុនពេលកើតហេតុមានរថយន្តស្ទួច១គ្រឿងបើកតាមផ្លូវ២៧១ ក្នុងទិសដៅពីកើតមកលិចមិនដឹងមូលហេតុអ្វី រថយន្តនោះក៏បានរេចង្កូតទៅបុកម៉ូតូឌ្រីមសង់អ្នកបើកជានិស្សិតស្រីម្នាក់បើកតាមផ្លូវ១៨៣ ឡើងចំណោតក្នុងទិសដៅពីជើងមកត្បូងហើយបណ្ដាលអោយមានព្រូឡានម្នាក់រងរបួសដែរ ក្រោយកើតហេតុអ្នកបើកបរ រថយន្តរត់គេចខ្លួនបាត់ទើបមានសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង


ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង