នាំមកជូនដោយ៖

ផ្អើលទាំងយប់! សមត្ថកិច្ចម្នាក់ជិះម៉ូតូសុខៗ ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ទាញកំាភ្លើងបាញ់៤គ្រាប់បណ្តាលអោយ…


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ សមត្ថកិច្ចម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានកម្លាំងសមត្ថកិច្ចដូចគ្នាដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ខណៈពេលមានជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាមកបាញ់ទាំងកំរោលតែម្ដង រួចគេចខ្លួនបាត់ ។

ហេតុការណ៍ផ្ទុះអាវុធបណ្ដាលឲ្យមានសមត្ថកិច្ចរងរបួសធ្ងន់ខាងលើនេះ បានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅប្រឆិតខាងក្រោយវិទ្យាល័យ យុគន្ធ័រ តាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ហើយគ្រាប់កាំភ្លើងបានហោះឆ្លងផ្លូវទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ7មករា រាជធានីភ្នំពេញ បណ្ដាលជិតធ្លុះ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរ និងរស់នៅក្បែរនោះឡើយ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា ជនរងគ្រោះដែលត្រូវគ្រាប់កាំភ្លើងរងរបួសធ្ងន់ខាងលើគឺជាសមត្ថកិច្ច តែពុំដឹងថាជាសមត្ថកិច្ចខាងណានោះឡើង ដោយរូបគាត់ជិះម៉ូតូម្នាក់ឯងនៅលើដងផ្លូវព្រះសីហនុ  ភ្លាមនោះក៏ត្រូវបានក្រុមជនសង្ស័យមានគ្នា២នាក់ បានជិះម៉ូតូមួយគ្រឿងឌុបគ្នាមកធ្វើសកម្មភាពបាញ់ប្រហារទៅលើសមត្ថកិច្ចដែលមានម្នាក់ឯងប្រហែល៤គ្រាប់ទាំងកំរោលតែម្ដង បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ហើយគ្រាប់កាំភ្លើងបានហោះទៅផ្លូវម្ខាងទៀត បណ្ដាលឲ្យចំជញ្ចាំងជិតផ្ទុះថែមទៀត ។

ក្រោយពេលកើតហេតុភ្លាមៗ ក្រុមជនសង្ស័យទាំង២នាក់ បានជិះម៉ូតូឌុបគ្នារត់គេចខ្លួនបាត់ស្រមោលសូន្យឈឹងតែម្ដង។ ចំណែកសមត្ថកិច្ចដែលរងរបួសធ្ងន់ ត្រូវបានកម្លាំងសមត្ថកិច្ចដូចគ្នា ដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីពេទ្យផងដែរ ។ ដោយឡែកក្នុងករណីខាងលើនេះ ក្រុមការងារអ្នកសារព័ត៌មានយើង មិនអាចដឹងពីមូលហេតុអ្វីអោយពិតប្រាកដនោះទេ ដោយសមត្ថកិច្ចកម្លាំងសមត្ថកិច្ចខណ្ឌ7មករា និងសមត្ថកិច្ចខណ្ឌចំការមន បានចុះមកដល់ ដោយត្រឹមតែរើសសំបកផ្ទុះទុករាយការណ៍ទៅថ្នាក់លើអោយដឹងតែប៉ុណ្ណោះ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង