ស្លាប់មួយរំពេច ខណៈជិះម៉ូតូ​ល្បឿន​លឿនជ្រុលទៅ​បុក​រថយន្តកំពុងបត់ឆ្លងផ្លូវ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កណ្ដាល៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍មួយ បាន​កើតឡើង​នៅវេលា​ម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ លើ​កំណាត់​ផ្លូវ​លេខ៣៤ ស្ថិត​ក្នុងភូមិ​អន្លង់​ព្រីង ឃុំ​ដើម​ឬ​ស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

ជនរងគ្រោះ​ស្លាប់បាត់​បង់ជីវិត​ឈ្មោះ មាំ​ង ប៊ុន​ឆឺង​ ភេទ​ប្រុស អាយុ២០ឆ្នាំ មាន​ទីលំនៅ​ភូមិ​អន្លង់​ព្រីង ឃុំដើម​ឬ​ស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ជិះ​ម៉ូតូ​ម៉ាក​ YAMAHA EYFITER ពណ៌​ខ្មៅ​លាយ​សរ គ្មាន​ស្លាក​លេខ។ ចំណែក​រថយន្ត​មិន​ស្គាល់​ម៉ាក​បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ បើក​រត់គេចខ្លួន​ក្រោយពេល​កើតហេតុ ។

នៅ​មុនពេល​កើតហេតុ​សាក្សី​បានឃើញ​ជនរងគ្រោះ​ជា​អ្នកជិះ​ម៉ូតូ ជិះ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ដោយ​ល្បឿន​លឿន លុះ​ជិះម​ក​ដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​បើក​បត់​ឆ្លងផ្លូវ​ពី​កើត​ឆ្ពោះ​មក​ផ្លូវ​ប្រឡាយ ស្របគ្នា​នោះដែរ ក៏មាន​ម៉ូតូ​ជនរងគ្រោះ​ជិះ​ក្នុង​ល្បឿន​លឿន​ផង ឈប់​មិនទាន់​ជាន់​ហ្វ្រាំ​មិន​ជាប់​បាន​ជ្រុល​ទៅបុក​គូថ​រថយន្ត​ពីក្រោយ​ពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​ជនរងគ្រោះ​ដួល​បោក​ទៅ​នឹង​ផ្លូវស្លាប់ភ្លាមៗនៅ​និង​កន្លែងកើតហេតុ។ ចំណែក​រថយន្ត​បាន​បើក​រត់គេចខ្លួន​បាត់ស្រមោល​ក្រោយពេល​កើតហេតុ ។

ក្រោយពី​ហេតុការណ៍នេះបាន​កើតឡើង កម្លាំង​នគរបាល​ចរាចរណ៍​ស្រុក​កណ្ដាលស្ទឹង បាន​ចុះមក​ធ្វើការ​ពិនិត្យ​វាស់វែង​និង​កសាង​សំណុំរឿងហើយ បានដកហូតយក​ម៉ូតូ​ជនរងគ្រោះ​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាមច្បាប់ ។ រីឯ​សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំពោះ​រថយន្ត​ដែល​បើក​រត់គេចខ្លួន សមត្ថកិច្ច​កំពុងបន្តធ្វើការ​ស្រាវជ្រាវ​បន្ថែម។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង