នាំមកជូនដោយ៖

ពូកែណាស់បុកគេហើយរត់គេច ទាល់តែបុកដើមឈើអីចឹងបានដឹងប្រឹង


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ បុរសពីរនាក់ស្រវឹងស្រាជោកជាំបើករថយន្តសេរីទំនើបមួយគ្រឿងបានរ៉េចង្កូតទៅបុកហាងលក់ស៊ុបបណ្តាលឲ្យខូចខាតទ្វារចេញចូល និងសម្ភារៈមួយចំនួននិងបង្កឲ្យបុកគ្គលិកហាងម្នាក់រងរបួសធ្ងន់រថយន្តបង្កព្យាយាមបើករត់ទៅបុកដើមមឈើមួយដើមទៅមុខលេងរួច។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី២៦ខែសីហាឆ្នាំ២០១៧ស្ថិតនៅចំណុច ហាងលក់ស៊ុបជប៉ុន(យីហោ ម៉ូ ម៉ូ ផារ៉ា ដាយ)ផ្លូវ៥១កែងនឹងផ្លូវ៣០៦ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេេតុគេឃើញបុរសពីរនាក់ស្រវឹងស្រាជោកជាំបើករថយន្តមួយគ្រឿងម៉ាកលុចសុីសRX-330ពណ៏ំស្កពាក់ស្លាកលេខភ្នំពេញ2AP-2013 បើកបរតាមបណ្តោយផ្លូវលេខ៥១ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើផ្លូវ៣០៦បានរ៉េចង្កូតទៅខាងស្តាំងដៃជ្រុលទៅបុកហាងលក់ស៊ុបកើតហេតុខាងលើបណ្តាលឲ្យបែកកញ្ចក់ទ្វារអស់ពីផ្ទាំង និងសម្ភារៈមួយចំនួនហើយបង្កឲ្យបុរសម្នាក់ជាបុកគ្គលិកហាងលក់ស៊ុបរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ ថែទាំងបានព្យាយាមបើករត់គេចមកដល់ចំណុចផ្លូវ៥១កែងនិងផ្លូវ៣៨០បានជ្រុលទៅបុកដើមឈើមួយដើមទៀតពេញទំហឹងបណ្តាលឲ្យរថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលេងរួចភ្លាមៗនោះម្ចាស់រថយន្តបង្ក និងមិត្តភក្តិរួមដំណើរជាមួយបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោលបន្សស់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទៅរក្សាទុកអធិការដ្ឋាន នគរបាលខណ្ឌចំការមនរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង