នាំមកជូនដោយ៖

តឹងសរសៃកដាក់គ្នាមួយប្រាវដោយសាររឿងរថយន្តប៉ះគ្នា


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ រថយន្តតូយ៉ូតាព្រូសមួយគ្រឿង បានបើកបរនៅក្នុងល្បឿនលឿនមិនប្រយ័ត្ឋ ក៏ជ្រុលទៅបុករថយន្តឡុចសុីសLX470ដែលកំពុងបើកបត់ឆ្លងផ្លូវពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានអ្នករងរបួស ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើរឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្បែរសកលវិទ្យាល័យIIC តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកឡុចសុីសLX470 ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2Q-9313 បានបើកបរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បួងទៅជើងក្នុងល្បឿនល្មម ខណៈពេលមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវក៏ស្រាប់តែមានរថយន្តម៉ាកតូយ៉ូតាព្រូសពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-7736 បើកបរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ហើយក៏បានទៅបើកបុករថយន្តឡុចសុីសLX470 ពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំង២គ្រឿងយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ ភាគីទាំងសងតឹងសរសៃក ដាក់គ្នាដោយម្ខាងៗ អាងរៀងខ្លួន លុះក្រោយមកខាងថយន្តព្រូសដោយមានអ្នកដំណាងមកចរចារទើបបានត្រូវគ្នាដោយភាគីខាងរថយន្តតូយ៉ូតាព្រូសបានយល់ព្រមយករថយន្តឡុចសុីសLX470 ទៅជួសជុលអោយដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង