នាំមកជូនដោយ៖

ឃាត់បានហើយ! មុខសញ្ញាដែលឆក់យ៉ាងសកម្មនៅតាមដងផ្លូវ


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ នៅថ្ងៃទី២៨ សីហា ឆ្នាំ២០១៧ វេលាម៉ោង៤និង៣០នាទីរសៀល កំលាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ ពីបទលួច(ឆក់ទូរស័ព្ទដៃ) កាលពីថ្ងៃទី១៥ កុម្ភះ ឆ្នាំ២០១៧ វេលាម៉ោង២និង០០នាទី នៅចំណុចផ្លូវលេខ១៥៤ កែងផ្លូវលេខ៥១ ភូមិទី៦សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ និងកាលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១និង០០នាទី នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១០៦ ភូមិទី៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនបាន

ជនសង្ស័យដែលឃាត់ខ្លួននោះគឺ
ទី១.ឈ្មោះ ទូច អមរា ហៅមី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ (ដេកលើសួនមាត់ទន្លេ)។
ទី២. ឈ្មោះ សន សុណ្ណ័ារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ (ដេកលើសួនមាត់ទន្លេ)។
ទី៣.ឈ្មោះ ណាត ណារាជ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅ មិនពិតប្រាកដ (ដេកលើសួនមាត់ទន្លេ)។
វត្ថុតាងដែលចាប់យកបាននោះមានម៉ូតូមួយគ្រឿង ម៉ាក C110 ប៊ិចពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1Q-6297 ជាមធ្យោបាយរបស់ជនសង្ស័យ ជិះធ្វើសកម្មភាព។

ជនសង្ស័យដែលឃាត់ខ្លួនបាន

ជនរងគ្រោះ ទី១ជាជនបរទេស ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ឆក់ពេលកំពុងដើរកាន់ទូរស័ព្ទដៃ(មិនបានមកដាក់ពាក្យបណ្តឹង)។ ជនរងគ្រោះទី២ ជាជនជាតិខ្មែរភេទប្រុសអាយុប្រហែល២៥ឆ្នាំ ជិះម៉ូតូកាន់ទូរស័ព្ទដៃនិយាយ តែធ្វើសកម្មភាពមិនបានសំរេច(ដណ្តើមបានទូរស័ព្ទដៃវិញ)ហើយមិនបានមកដាក់ពាក្យបណ្តឹងដែរ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង