ចេះតែមានហើយ! បញ្ឈរម៉ូតូចោលនៅមួយកន្លែងសោះ បែរជាមកបុកពីក្រោយបណ្តាលឲ្យ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ រថយន្តប្រភេទយីឌុបសណ្តោងដឹកទំនិញមួយគ្រឿងបើកបរលឿនជ្រុលទៅបុកកង់បីចតនៅមុខផ្ទះរងការខូចខាតផ្នែកក្រោយ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង២៥នាទីយប់ថ្ងៃទី៤ខែកញ្ញា ឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវជាតិលេខ២០១១ចំណុចផ្ទះលក់ម៉ាសីុបោក គួក និងទូរទឹកកកគ្រប់មុខស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពសាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើដឹក S K វ៉ាទ័រ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ3A-3351 បើកបរតាមបណ្តោយផ្លូវលេខ២០១១ក្នុងទិសដៅពីត្បូងទៅជើងខណៈមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែមានកង់បីមួយគ្រឿងបានចតទុកនៅមុខផ្ទះពណ៌ ស មានស្លាកភ្នំពេញ1FS-6420ទិសដៅពីត្បូងទៅជើងស្របទិសគ្នាខណៈមកដល់ក៏ត្រូវរថយន្តយី័ឌុបជ្រុលចង្កូតបុកបណ្តាលឲ្យរងការខូចខាតសងខាងយ៉ាងដំណំ ចំណែកអ្នកបើកបររថយន្តយីឌុបបានចុះពីលើរថយន្តមកសម្របស្រួលគ្នាជាមួយម្ចាស់កង់បីហើយទទួលខុសត្រូវទាំងស្រុងសំណាងល្អមិនប៉ះពារដល់បង្គោលភ្លើងឡើយរងរកាខូចខាតតែកង់បី។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ភ្លាមៗនៅកន្លែងកើតហេតុុហើយបានជួយសំរួលចរាចរណ៍កុំអោយកកស្ទះហើយទុកពេលឲ្យម្ចាស់ភាគីសងខាងដោះស្រាយគ្នាព្រមទាំងកក់លុយចំនួន១០០$សិនទើបព្រឹកឡើងខាងរថយន្តយីឌុបយកកកង់បីទៅធ្វើអោយស្អាតឡើងវិញដើម្បីបញ្ចប់រឿង។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង