នាំមកជូនដោយ៖

ឆក់ទូរស័ព្ទពីជនជាតិចិនបានសម្រេច តែត្រូវសមត្ថកិច្ចដេញតាមចាប់បានសម្រេចដែរ


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងព្រហ្មទណ្ឌ៧មករាសហការសមត្ថកិច្ចបុ៉ស្តិ៍បឹងព្រលិតឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទួរស័ព្ទដៃពីបុរសជនជាតិចិនម្នាក់បានសម្រេចតែរត់មិនរួច បង្កការភា្ញក់ផ្អើលកាលវេលាមោ៉ង២និង៣០នាទីថ្ងៃត្រង់ ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៧ តាម​បណ្ដោយ ផ្លូវ​ព្រះនរោត្តមកែងផ្លូវសម្ដេចសុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

ជនសង្ស័យទី១​ មានឈ្មោះ ម៉េង ហុង ភេទ​ប្រុស​ អាយុ​២៤ឆ្នាំ ស្នាក់នៅមុខរបរ មិនពិតប្រាកដ​​ ​ជនសង្ស័យ​ទី២​មានឈ្មោះ ចាន់ សុខ ហៅក្រៅ ពៅ ម៉ាប់ ភេទ​ប្រុស អាយុ​៣០ឆ្នាំ ស្នាក់នៅមុខរបរ មិនពិតប្រាកដ​។ ជនរងគ្រោះ​ជាជនជាតិចិនមានឈ្មោះ ចាង វៃ៉អុី ភេទ​ប្រុស អាយុ​៤៩ឆ្នាំ មុខរបរបុគ្គលិតក្រុមហ៊ុន​ ស្នាក់នៅសណ្នាគារ Aniko ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពពត៌មានពីជនរងគ្រោះបានប្រាប់ឲ្យ​ដឹងថា​ ​មុនកើតហេតុ​គាត់កំពុងជិះម៉ូតូឌុបតាមផ្លូវខាងលើហើយបានកាន់ទួរស័ព្ទដៃនៅនិងដៃ ខណៈ​​ពេល​មកដល់ចំណុចផ្លូវកើតហេតុខាងលើក៏ស្រាប់តែមានជនសង្ស័យ២នាក់ជិះមូ៉តូ​១គ្រឿងម៉ាក NEX ពណ៍ខ្មៅ អត់ពាក់ស្លាកលេខស្របទិសគ្នាមកពីក្រោយក៏ធ្វើសកម្មភាពឆក់ទួរស័ព្ទដៃពីបុរសជនជាតិចិន​បានសម្រេច​ ហើយ​ភ្លាមៗនោះក៏ត្រូវកម្លាំងព្រហ្មទណ្ឌ៧មករា សហការណ៍​ជា​មួយ​សមត្ថកិច្ចបុ៉ស្តិ៍បឹងព្រលិត ដែលតាមពីក្រោយជនសង្ស័យ បានដេញតាមពីក្រោយធ្វើឲ្យ​ក្រុមជនសង្ស័យភ័យបណ្ដោយឲ្យ​ដួលមូ៉តូ ក៏ត្រូវកម្លាំងព្រហ្មទណ្ឌ៧មករាសហការណ៍ជា​មួយ​សមត្ថកិច្ចបុ៉ស្តិ៍បឹងព្រលិត ចាប់បានទាំង២នាក់តែមង្ត។ បច្ចុប្បន្នជនសង្ស័យខាងលើ​ រួម​ទាំងម៉ូតូ​ត្រូវបានកម្លាំងនគរបាលនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួនាំចាត់ការតាមនីតិវិធី៕ ​អត្ថបទដោយ៖​ អ្នកប្រម៉ាញ់ទីក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង