នាំមកជូនដោយ៖

តំណមមួយចំនួនដែលអ្នកជាប់ខ្សែ​ស្រឡាយចិនគួរយល់ដឹង ខណៈពេលពិធីបុណ្យសែនក្បាលទឹកនេះ


ទំហំអក្សរ៖ S M L

ពិធីបុណ្យសែនក្បាលទឹក ឬ Hungry Ghost Festivalជាជំនឿមួយរបស់ជនជាតិចិន និងអ្នកជាប់ខ្សែ​ស្រឡាយចិន ដែលប្រារព្ធរាល់ឆ្នាំតាមប្រពៃណីនៅខែទី៧ ក្នុងប្រតិទិនចន្ទគតិ។ នៅឆ្នាំ២០១៧ នេះ ពិធីបុណ្យសែនក្បាលទឹកចាប់ផ្ដើមប្រារព្ធឡើងនៅថ្ងៃទី ៥កញ្ញា នេះតទៅ។ តាមជំនឿហុងស៊ុយរបស់ចិន មានត្រណមមួយចំនួននៅខែសែនក្បាលទឹកនេះ ដើម្បីបញ្ចៀសគ្រោះអាក្រក់ដល់ខ្លួន ពេលដែលព្រលឹងខ្មោចត្រូវលែងពីឋាននរកមក។

ខាងក្រោមនេះ ជាអ្វីដែលមិនគួរធ្វើ៖

១. កុំនៅក្រៅផ្ទះដល់យប់ពេក ព្រោះព្រលឹងខ្មោចនឹងតាមដំណើរអ្នកចូលក្នុងផ្ទះ

២. កុំដោតចង្កឹះលើចានបាយ ព្រោះជាកាយវិការមិនសមរម្យមួយ ហើយនៅពេលសែនក្បាលទឹក ខ្មោចទាំងឡាយអាចច្រឡំថាធូប ហើយគិតថាជាចានបាយសំណែនរបស់ពួកគេ

៣. កុំថតនាពេលយប់ ព្រោះអាចជាប់រូបភាពផ្សេងៗដែលធ្វើឲ្យអ្នកខ្លាច

៤. បើអ្នកកើតចំខែសែនក្បាលទឹកនេះ ចៀសវាងប្រារព្ធពិធីខួបកំណើតនាពេលយប់ គួរធ្វើនាពេលថ្ងៃវិញ

៥. កុំបើកឆត្រនៅក្នុងផ្ទះ ជាពិសេសគឺឆត្រពណ៌ក្រហម ព្រោះព្រលឹងខ្មោចអាចនឹងជ្រកនៅក្នុងនោះ

៦. កុំធ្វើការដល់យប់ជ្រៅនៅខែនេះ ព្រោះអាចចុះខ្សោយកម្លាំងនាពេលគេង ជាហេតុធ្វើឲ្យព្រលឹងខ្មោចអាចចូលសណ្ឋិតបានយ៉ាងងាយ

៧. កុំបិទបាំងថ្ងាស ព្យាយាមងើបក្បាលឲ្យខ្ពស់តាមដែលអាចធ្វើទៅបាន

៨. កុំលេងល្បែងផ្សេងៗ ដែលអាចទាក់ទាញព្រលឹងខ្មោច

៩. កុំរង់ចាំរថយន្តក្រុងនាពេលពាក់កណ្ដាលរាត្រី ពិសេសគឺក្រោយពេលដែលផុតម៉ោងផ្ដល់សេវា

១០. កុំប្រើគ្រឿងសម្អាងពណ៌ខ្មៅ ពិសេសថ្នាំលាបក្រចកពណ៌ខ្មៅ ព្រោះខ្មោចនឹងគិតថាអ្នកជាគ្នារបស់គេ

១១. កុំទៅផ្នូរខ្មោច ឬកន្លែងដែលគេបោះបង់ចោល ព្រោះព្រលឹងខ្មោចនឹងតាមអ្នកមកវិញ

១២. កុំញើសសំបោរនៅទីសាធារណៈ ឬដើមឈើនានា ព្រោះអាចប៉ះព្រលឹងខ្មោច

១៣. កុំផ្អែកខ្លួនលើជញ្ជាំងក្នុងខែនេះ ព្រោះព្រលឹងខ្មោចចូលចិត្តនៅលើជញ្ជាំងដែលត្រជាក់ជាងកន្លែងផ្សេង

១៤. កុំបែរក្បាល ពេលនរណាម្នាក់គោះខ្នង។ តាមជំនឿ មនុស្សនៅរស់ មានភ្លើងការពារ នៅស្មាទាំងសងខាង។ ប្រសិនបើខ្មោចគោះខ្នងអ្នក ហើយអ្នកបែរតែក្បាល នឹងធ្វើឲ្យភ្លើងនោះរលត់ លែងមានអ្វីការពារ។ ដូចនេះ បែរគួរខ្លួនទាំងអស់ ជំនួសឲ្យការបែរងាកត្រឹមក្បាល៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង