ស្ទះពេញផ្លូវ! រថយន្តយីឌុបថយចូលឃ្លាំងខូចបូមចង្កូត ជ្រុលបុកទ្រូងផ្លូវជាច្រើនកង់និងបន្តទៅ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ រថយន្តយីឌុបម៉ាកហីុយ៉ាន់ដាយពណ៍គ្មានស្លាកលេខ១គ្រឿងទើបមកពីដឹកទំនិញពីខេត្តរៀបនឹងថយចូលឃ្លាំងចៃដន្យក៏ខូចបូមចង្កូតជ្រុលទៅបុកទ្រូងផ្លូវអស់ជាច្រើនកង់។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ ២០១៧នៅចំណុចឃ្លាំងគ្មានលេខ តាមផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

បុរសម្នាក់ជាអ្នកបើកបរមានឈ្មោះ ធី សុខនី ភេទប្រុស អាយុ២៧ឆ្នាំស្នាក់នៅភូមិកោះទាវ ឃុំ ព្រៃសែន ស្រុកកោះធំ ខេត្តកណ្ដាល បានប្រាប់សមត្ថកិច្ចថាដោយមុនកើតហេតុខ្លួនដឹកថ្នាំលាបផ្ទុកចំណុះ២០តោនចេញពីជ្រៃធំព្រំដែនវៀតណាមចេញមកភ្នំពេញហើយសីុឈ្នួលដឹកពីថៅកែទំនិញក្នុងតំលៃ៦០មឺុនរៀលហើយលុះមកដល់ឃ្លាំងក៏រៀបនិងថយដាក់ចូលទំនិញចៃដន្យរថយន្តគាត់ខូចបូមចង្កូតទើបរថយន្តស្ទះទៅមុខបុកទ្រូងពុះចែកផ្លូវតែរថយន្តមិនទាន់អស់លឿនថយក្រោយបុកជញ្ជាំងឃ្លាំងបែកឥដ្ឋការ៉ូថែមទៀតក្រោយមកសមត្ថកិច្ចចុះមកកន្លែងកើតហេតុឃាត់ខ្លួន អោយសងថ្លៃខូចខាតតែម្ដង ។

សមត្ថកិច្ចជំនាញបានធ្វើការវាស់វែងរថយន្តបង្កយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញព្រមទាំងបុរសជាអ្នកបើករថយន្តដើម្បីទៅធ្វើកំណត់ហេតុនិងទូទាត់ការខូចខាត។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង