ឃើញនាងប្រលាកឈាមស្មានតែត្រូវគេរំលោភតាមពិតអីញ្ចឹងសោះ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ស្រ្តីមានសតិមិនគ្រប់ម្នាក់ ត្រូវបានប្រជាពលរដ្ឋ ក្នុងបុរីរ៉ុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ អះអាងថា មិនដែលស្គាល់ មិនដែលឃើញមុខ ខណៈពេលដែលប្រទះឃើញកាលពីវេលាម៉ោង៨យប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧។ ក្នុងសភាពបាក់កម្លាំង ល្ហិតល្ហៃ មុខដៃជើង មុខប្រឡាក់សុទ្ធតែឈាម កើតក្តីសង្ស័យ ខ្លាចក្រែងប្រុសចិត្តអប្រិយ ប្រល័យព្រហ្មចារីនាង ក៏រាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ចោមចៅ ទៅជួយអន្តរាគមន៍សួរនាំ ។

នារីខាងលើ តាមពិតជាមនុស្សមានសតិមិនគ្រប់ មានអាយុជាង២០ឆ្នាំ មិននិយាយស្តី មិនមាត់ក ទោះជាពលរដ្ឋ សមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ព្យាយាមសាកសួរ រកហេតុផល រកអត្តសញ្ញាណ ក៏មិនបានដែរ ពោលមិននិយាយរក ។
តាមប្រជាពលរដ្ឋ នៅក្នុងបុរីខាងលើបានឲ្យដឹងថា ពួកគាត់មិនដែលស្គាល់មុខហើយក៏មិនដែលឃើញនារីខាងលើ ឆ្លងកាត់ទីនេះដែរ ស្រាប់តែនៅល្ងាចថ្ងៃទី១១ ខែកក្កដានេះ គេឃើញនារីខាងលើ ដើរតាមផ្លូវក្នុងបុរី តែគ្មានអ្នកណាចាប់អារម្មណ៍ ម្នាក់ៗរវល់ការងាររៀងខ្លួនខ្លួន លុះរហូតដល់ វេលាម៉ោង៨យប់ ថ្ងៃដដែល នារីខាងលើមកឈររេរា ក្នុងស្ថានភាពហាក់បីដូចជាគ្មានកម្លាំងកំហែង ដៃជើងខ្លួនពិសេសគូថខោឃើញប្រឡាក់សុទ្ធតែឈាម កើតក្តីសង្ស័យ ខ្លាចមានអ្នកធ្វើបាប ចាប់រំលោភ ឬហឹង្សាដល់រាងកាយ ទោះជាហៅសាកសួរក៏មិនស្តី ទើបរាយការណ៍ប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍ ។

នារីខាងលើខណៈដែលកម្លាំងនគរបាល ប៉ុស្តិ៍ចោមចៅ ចុះទៅសាកសួរ ក៏មិនស្តី ពលរដ្ឋទិញ ហុចចំណី អាហារក៏មិនទទួលយក ពិនិត្យជាក់ស្តែងទើបដឹងថា ជាមនុស្សមានសតិមិនប្រក្រតី ដោយខ្លាចមានអ្នកធ្វើបាប ឬបញ្ហាផ្នែកសុខភាព សមត្ថកិច្ចព្យាយាមនិយាយលួងលោម នាំទៅសាលាសង្កាត់ឬប៉ុស្តិ៍នគរបាល ដើម្បីសាកសួររកសាច់ញាតិមកទទួល បែជានារីខាងលើ មិនព្រម ទើបសម្រេច ឲ្យពលរដ្ឋម្តុំនោះ ជួយ រកកន្លែង ឲ្យដេកឲ្យសម្រាកជាបណ្តោះអាសន្ន ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង