នាំមកជូនដោយ៖

ឆក់គេវាគ្រាន់ តែបើម្ចាស់គេទាន់វិញសឹងមិនសល់ដង្ហើមដក


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ បុរសជនសង្ស័យម្នាក់បានធ្វើសកម្មកភាពឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូនស៊ិចផ្លើស iPhone 6Plusពណ៍សចេញពីក្មេងស្រីអាយុ៦ឆ្នាំកំពង់លេងហ្គាមនៅមុខហាងកាហ្វេហើយក៏ក្មេងស្រែកយំផ្អើលដល់ឪពុកប្រទះឃើញដេញចាប់បានវាយទ្រាមខ្លួនក៏ចាប់ប្រគល់អោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ កាលវេលាម៉ោង១០ និង០០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចហាងកាហ្វេWiFi ហ្វាយវ៉ាយ តាមផ្លូវ២៧១ ស្ថិតនៅភូមិ៤ សង្កាត់ទំនប់ទឹកខណ្ឌចំការមន ។

ជនរងគ្រោះមានឈ្មោះ តៅ ណារិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំមុខរបរបើកហាងកាហ្វេWiFi ហ្វាយវ៉ាយស្នាក់នៅហាងកាហ្វេកើតហេតុខាងលើបានប្រាប់សមត្ថកិច្ចពេលមកដាក់ពាក្យបណ្ដឹងថាដោយមុនកើតហេតុគាត់អោយទូរស័ព្ទដៃម៉ាកអាយហ្វូនស៊ិចផ្លើស iPhone 6Plusពណ៍សទៅកូនស្រីគាត់មានអាយុ៦ឆ្នាំលេងហ្គាមហើយស្រាប់តែបន្តិចក្រោយមកក៏លឺសូរសំលេងកូនស្រីគាត់យំហើយក៏រត់មកមើលក៏បាត់ទូរស័ព្ទដៃពីកូនស្រីគាត់ រួចក្រឡេកមើលក៏មានបុរសម្នាក់ដើរផុតមុខហាងកាហ្វគាត់រួចរត់យ៉ាងលឿនហើយគាត់ស្រែកអោយប្រជាជនជួយឃាត់បុរសជនសង្ស័យហើយក៏បុគ្គលិកហាងកាហ្វេគាត់ដេញឃាត់បានពេលរត់បានចំងាយប្រហែល១០០ម៉ែត្រដេញចាប់បានក៏ប្រជាជនទ្រាំមិនបានស្អប់ណាស់ចោរដៃស្អិត ក៏នាំគ្នាស្វាគមន៍ម្នាក់មួយដៃបែកមាត់ហូរឈាមទើបប្ដឹងសមត្ថកិច្ចអោយចុះមកយកជនសង្ស័យដើម្បីចាត់ការតាមផ្លូវច្បាប់ ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ទំនប់ទឹក ខណ្ឌចំការមនបានប្រាប់ថាជនសង្ស័យមានឈ្មោះ នូ រិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំមុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅមិនពិតប្រាកដសមត្ថកិច្ចបន្តថាក្រោយពីសាកសួរនាំជនសង្ស័យរួចក៏បានឆ្លើយសារភាពរាល់អំពើបានប្រព្រឹត្តនិងធ្វើការដកហូតវត្ថុតាងពីជនសង្ស័យទូរស័ព្ទម៉ាកអាយហ្វូនស៊ិចផ្លើស iPhone 6Plusពណ៍សពីជនសង្ស័យប្រគល់អោយបុរសរងគ្រោះប្រើប្រាស់វិញជា​​​​   បណ្ដោះអាសន្នសិនហើយនិងកសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការបន្ត។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង