ឃើញហើយព្រឺសម្បុរ! រថយន្តកុងតឺន័រពីរជល់គ្នា បណ្តាលឲ្យបាក់កាប៊ីនធ្លាក់មកលើថ្នល់(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ រថយន្តដឹកទូកុងតឺន័រមួយគ្រឿង បើកបោះពួយល្បឿនយ៉ាងលឿន ជ្រុលទៅបុកពីក្រោយរថយន្ត ក្បាលរថយន្តអូសកុងតឺន័ររុញផ្ទប់ហោះឡើងខឿនទ្រូងផ្លូវ ជាប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវ ដាច់ធ្លាក់កាប៊ីនរថយន្តចេញពីតួរ សំណាងល្អ គ្មានអ្នករងរបួស ។ ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវទំនប់កប់ស្រូវ មុខក្រុមហ៊ុនផែស្ងួតតេង ឡាយ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

រថយន្តបង្កម៉ាក ហុីណូ ប្រភេទកុងតឺន័រ មានដឹកទូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-2892 អ្នកបើកបរមិនស្គាល់ឈ្មោះ ។ ចំណែករថយន្តរងគ្រោះ ម៉ាក MITSUBIHI ពណ៌បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 3A-1347 ប្រភេទក្បាលអូសកុងតៃន័រ អ្នកបើកបរមិនស្គាល់ឈ្មោះ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តក្បាលអូស បើកតាមផ្លូវទំនប់កប់ស្រូវពីត្បូងទៅជើង លុះដក់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក កុងតឺន័រដឹកទូ បើកបោះពួយល្បឿនលឿន ពីត្បូងទៅជើងស្របទិសគ្នា សង្ស័យអ្នកបើកបរ អត់មើលទៅមុខ ទើបបណ្តាលឲ្យបុកក្បាលរថយន្តពីក្រោយ រុញហោះឡើងខឿនទ្រូងផ្លូវ រុញផ្ទប់គាបជាប់នឹងបង្គោលភ្លើង រីឯរថយន្តបង្ក កង់ម្ខាងឡើងជាន់ពីលើ រថយន្តរងគ្រោះ ហើតដាច់ធ្លាក់កាប៊ីនរថយន្តមកដី សំណាងល្អ គ្មានអ្នករងរបួស គ្រាន់តែខូចខាតរថយន្ត ខឿនទ្រូងផ្លូវ នឹងបាក់បង្គោលភ្លើង បំភ្លឺផ្លូវមួយដើម។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យមើលដល់កន្លែងកើតហេតុ និងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ រងចាំដោះស្រាយជគ្នានៅពេលក្រោយ ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង