កំពុងរើសអេតចាយសុខៗ មកបុកទាំងកម្រោលក្រឡាប់ផ្ងារជើង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូរ អូសរទេះអេតចាយទៅឈប់ចតនៅលើចិញ្ចើមផ្លូវត្រូវម៉ូតូមួយគ្រឿងជិះបុកពីក្រោយបណ្តាលឲ្យបុរសម្នាក់បាក់ជើង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ៈ៥០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខផ្ទះសំណាក់ទឹកថ្លាសែនសុខ តាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងជោកជាំបើកបរម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CJ-7836 ធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធរុស្សុី ក្នុងល្បឿនយ៉ាងលឿនទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅខាងស្តាំទៅបុកពីក្រោយរទេះអេតចាយមួយគ្រឿង ដែលឈប់ចតនៅលើចិញ្ចើមផ្លូវ ជារបស់ប្តីប្រពន្ធមួយដែលកំពុងតែរើសអេតចាយនៅក្បែរនោះ បណ្តាលអោយក្រឡាប់ផ្ងារជើងចាក់សំបកអេតចាយចោលពេញផ្លូវ ចំណែកឯម៉ូតូរងការខូចខាតបន្តិចបន្តួច រីឯអ្នកបើកបរម៉ូតូរងរបួសបាក់ជើងខាងស្តាំ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនហុងហាក់។

 

ក្រោយពេលកើតហេតុភាគីទាំងសងខាងមិនមានខាងណាសងខាងណា បានយករទេះនិងម៉ូតូយកទៅជួសជុលខ្លួនឯងរៀងៗខ្លួន៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង