នាំមកជូនដោយ៖

សារខ្លីតែខ្លឹមរបស់សម្តេចតេជោ ហ៊ុន សែន៖ « ចិត្តជាកីឡាករត្រូវមានសង្ឃឹមនិងតស៊ូទៅមុខទៀត»


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ក្មួយៗកីឡាបាល់ទាត់កម្ពុជាពិតជាលេងបានល្អក្នុងការប្រកួតជាមួយវៀតណាមមុននេះបន្តិច។ សមត្ថ ភាពកីឡាបាល់ទាត់ទាំង២ប្រទេសហាក់ដូចជាប្រដំប្រសងគ្នា។ ក្មួយៗបានប្រឹងប្រែងគ្រប់ៗគ្នា។ ការ ឈ្នះចាញ់គឺជារឿងធម្មតារបស់កីឡា។ កម្ពុជាចាញ់១គ្រាប់យប់នេះ គឺបញ្ជាក់ថាសមត្ថភាព ក្មួយៗ បានកើនឡើងមួយកម្រិតខ្ពស់។ ក្មួយៗត្រូវខិតខំហ្វឹកហាត់បន្ថែមអោយបានខ្លាំង ជាពិសេសយក នូវបទពិសោធន៍អំពីការប្រកួតយប់នេះដើម្បីត្រៀមទទួលជ័យជំនះក្នុងការប្រកួតលើកក្រោយ។

អរគុណបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជនយុវតីដែលបានមកចូលរួមទស្សនានៅស្តាតអូឡាំពិក ផ្ទាល់ និងបានទស្សនាតាមការផ្សាយ LIVEក្នុង Page ដែលបានបង្ហាញអំពីការគាំទ្រ និងលើកស្ទួយ វិស័យកីឡាជាតិយើងអោយកាន់តែរីកចម្រើន។
សូមជូនពរបងប្អូនជនរួមជាតិនិងក្មួយៗទទួលទានដំណេកបានលក់ស្រួលក្នុងរាត្រីនេះ និងជួបតែ សំណាងល្អគ្រប់ៗគ្នា៕ ប្រភព៖  Samdech Hun Sen, Cambodian Prime Minister

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង