សម្តេចតេជោ ហ៊ុន សែន៖ អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីស្តីអំពី…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានវាយតម្លៃខ្ពស់ និងរីករាយបំផុត ចំពោះការរំដោះប្រជានេសាទ រួមជាមួយប្រជាកសិករ តាមរយៈការរៀបចំឱ្យមានច្បាប់ ដើម្បីការពារប្រជាពលរដ្ឋ ក្នុងការធ្វើនេសាទ ប្រាស់ចាកពីការយកពន្ធដារដូចកាលជំនាន់មុន។

បើតាមការឱ្យដឹងពី លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ បានលើកឡើងថា ប្រជាពលរដ្ឋរបស់យើងនៅក្រោមឥទ្ធិពល នៃព្រះរាជក្រឹត្យ ដែលបានដាក់បន្ទុកពន្ធចាប់តាំងពីឆ្នាំ១៩០៧ មក ហើយការរៀបចំច្បាប់ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោផ្ទាល់ នៅឆ្នាំ២០១៧នេះពន្ធ ជាបន្ទុករបស់ប្រជាពលរដ្ឋ ត្រូវបានលុបចោល នោះរាប់ទាំងឡូត៌នេសាទ ដែលត្រូវបានលុបចោលពីការគ្រប់គ្រងដោយរដ្ឋ។ ជាងមួយរយឆ្នាំហេីយ ដែលប្រជាពលរដ្ធយេីងរងចាំ។ សម្តេចថ្លែងទៀតថា កាលពីដើម ទឹកជ្រៅត្រីច្រើន ប្រជាពលរដ្ឋតិច បច្ចុប្បន្នទឹករាក់ត្រីតិច ប្រជាពលរដ្ឋតិច។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧នេះ គណៈរដ្ឋមន្រ្តីបានបើកកិច្ចប្រជុំមួយ ពិភាក្សា និងពិនិត្យទៅលើការងារសំខាន់ៗរបស់ជាតិចំនួន៣ក្នុងនោះរួមមាន៖

១.សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៦ មាត្រា៤១ មាត្រា៤២ មាត្រា៤៣ និងមាត្រា៩៥ នៃច្បាប់ស្តីពីជលផល ដែលត្រូវប្រកាសអោយប្រើដោយព្រះរាជក្រមលេខនស/រកម/០៥០៦/០១១ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦។
២.សេចក្តីព្រាងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០។
៣.សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ២ឆ្នាំរំកិល ២០១៨-២០២០៕
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង