នាំមកជូនដោយ៖

សម្ដេចតេជោ ហ៊ុន សែន ពិតជាវីរបុរសសន្តិភាពមែន


ទំហំអក្សរ៖ S M L

ស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលបំផុតរបស់កម្ពុជា បានប្រកាសប្រាប់ដល់មេទ័ពកំពូលៗរបស់កម្ពុជា នៅខេត្តស្ទឹងត្រែង មុននេះបន្ដិចថា ការចរចារបស់សម្ដេច ជាមួយនាយករដ្ឋមន្ដ្រីឡាវ បានជោគជ័យហើយបន្ទាប់ពីឡាវ បានយល់ព្រមដកកងទ័ពចេញពីទឹកដីស្រុកសៀងប៉ាង ខេត្តស្ទឹងត្រែង ជាតំបន់ដែលកងទ័ពឡាវបានចូលឈ្លានពាននៅទីនោះ។

មន្ដ្រីយោធាជាន់ខ្ពស់របស់កម្ពុជា បានប្រាប់បណ្ដាសារព័ត៌មានក្នុងស្រុកមុននេះបន្ដិចថា ការចរចាររបស់សម្ដេចតេជោ ហ៊ុន សែន ជាមួយភាគីឡាវ ប្រកបដោយផ្លែផ្កាជាទីបំផុតគឺភាគីឡាវ បានយល់ព្រមដកទ័ពចេញពីទឹកដីកម្ពុជាហើយ។

 

មន្ដ្រីយោធាជាន់ខ្ពស់រូបនេះ បានបញ្ជាក់ទៀតថា សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យកងទ័ពរបស់កម្ពុជា ដែលកំពុងចល័តទៅតំបន់សមរភូមិនោះ ត្រូវត្រឡប់ចូលមូលដ្ឋានដើមវិញ។

សូមបញ្ជាក់ថា កាលពីព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ប្រទេសឡាវ ដើម្បីចរចារជាមួយនាយករដ្ឋមន្ដ្រីឡាវ លោក ថោងលន់ ស៊ីសូលីត ដើម្បីឲ្យឡាវដកកងទ័ពចេញពីទឹកដីកម្ពុជា ហើយលទ្ធផលគឹយើងទទួលបានជោគជ័យហើយ សូមពលរដ្ឋកម្ពុជាទាំងអស់ចូលរួមអបអរសាទរ នៃដំណឹងដ៏រីករាយបំផុតនេះ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖ ក្មេងវត្ត

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង