នាំមកជូនដោយ៖

សម្តេចតេជោ ហ៊ុន សែន៖ ជូនពរចៅៗ និងក្មួយៗសិស្សានុសិស្សប្រឡងជាប់គ្រប់គ្នាៗ!


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ស្របពេលដែលការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាននិងកំពុងដំណើរការ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់សិស្សានុសិស្ស ត្រូវយកចិត្តទុកក្នុងការប្រឡង និងគោរពវិន័យឲ្យបានម៉ឺងម៉ាត់ កុំមានភាពភ័យខ្លាច។

សម្ដេចតេជោបានសរសេរ ក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកថា” ជូនពរចៅៗ និងក្មួយៗ សិស្សានុសិស្សប្រឡងជាប់គ្រប់គ្នា! ថ្ងៃដ៏សំខាន់បំផុតសម្រាប់ចៅៗ និងក្មួយៗត្រៀមបញ្ចប់ថ្នាក់ទី១២ បានមកដល់ហើយ។ ថ្ងៃទី ២១ សី ហា ២០១៧ នេះ ជាថ្ងៃប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សូមចៅៗនិងក្មួយៗសិស្សានុសិស្សទាំងអស់យក ចិត្តទុកដាក់ក្នុងការប្រឡង កុំមានការភ័យខ្លាច ប៉ុន្តែត្រូវគោរពវិន័យ និងបទបញ្ញត្តិប្រឡងអោយ បានត្រឹមត្រូវ ព្រោះអ្នកចេះគឺជាប់”។

សម្ដេចបានសរសេរបន្ថែមថា “សូមអរគុណដល់លោកគ្រូអ្នកគ្រូ មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់មន្ត្រី សង្កេតការណ៍នៃអង្គភាពប្រឆាំងអំពើពុករលួយប្រចាំមណ្ឌលនិងអាជ្ញាធរ ដែនដីទទួលផែនការសន្តិសុខនិងសណ្ដាប់ធ្នាប់ ដែលបានចូលរួមសហការគ្នាដើម្បីអោយដំណើរការ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃនេះប្រព្រឹត្តិទៅដោយ រលូន និងមានតម្លាភាព។ សូមជូនពរចៅៗ និងក្មួយៗសិស្សានុសិស្ស ទទួលបានជោគជ័យនៅក្នុងការ ប្រឡងថ្ងៃនេះគ្រប់ៗគ្នា”។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៧នេះ មានបេក្ខជនប្រឡងសរុបចំនួន១០១ ៤១០នាក់ ចែកជា១៧៨មណ្ឌល និង៤០៩៣បន្ទប់នៅ ទូទាំងប្រទេស៕

 

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង